CamNews

ទូរស័ព្ទ 

iPhone 6C តម្លៃធូរថ្លៃ អាចនឹងប្រើប្រាស់ សំបកធ្វើពីលោហធាតុ មិនមែនជ័រដូច 5C

ជាមួយនឹងការប្រើប្រាស់សំបកធ្វើពីលោហធាតុ iPhone 6C អាចនឹងបង្កើតបាននូវការទាក់ទងបានច្រើន ជាងមុន បើប្រៀបជាមួយនឹង iPhone 5C កាលពីមុន។

អាន៖ លេចចេញរូបរាង និងលក្ខណៈសម្បត្តិរបស់ LG G4 S ម៉ូដែលតម្លៃទាបរបស់ LG G4

Apple អាចនឹងបង្ហាញ iPhone 6C សំបកលោហធាតុ នៅដើមឆ្នាំ ២០១៦ (រូបភាព៖ 9to5Mac)

អ្នកជំនាញវិភាគ Ange Wu របស់ Jefferies ដែលបានទទួលព័ត៌មានពីប្រភពជិតស្និទ្ធមួយ បានឲ្យដឹងថា Foxconn ទើបតែទទួលនូវការកុម្មង់ផលិត សំបកលោហធាតុសម្រាប់ iPhone 6C នូវបរិមាណច្រើនមួយ សម្រាប់ពេលអនាគត។ បើសិនការពិត នេះគឺជាព័ត៌មានគួរឲ្យរីករាយមួយ សម្រាប់អ្នកគាំទ្រ iPhone ដោយពួកគេអាចមានឱកាសប្រើប្រាស់នូវស្មាតហ្វូន iPhone ថ្មីមួយ ក្នុងតម្លៃសមរម្យ ក្នុងពេលដែលនៅ​តែធានាបាននូវប្រណិតភាពរបស់ពួកគេ ដោយសារតែសំបកធ្វើ ពីលោហធាតុ។ 

អាន៖ លេចចេញវីដេអូតេស្ត Galaxy A8 ស្មាតហ្វូនដ៏ស្តើងរបស់ Samsung


កាលពីពេលមុនៗ មានព័ត៌មានចចាមអារាមជាច្រើនបានបញ្ជាក់ថា iPhone 6C នឹងនៅតែបន្តប្រើប្រាស់ សំបកធ្វើពីជ័រ បំពាក់នូវអេក្រង់ទំហំ 4 inch បំពេញបន្ថែមនួវ Sensor ស្គែនក្រយៅដៃ Touch ID ។ ចំណែកពេលវេលានៃការបង្ហាញណែនាំ iPhone 6C ត្រូវបានគេរំពឹងទុកថា នឹងបង្ហាញមកជាមួយ iPhone 6S។ ជាក់ស្តែង របាយការណ៍របស់ Jefferies បានបដិសេធនូវរឿងនេះ។ Jefferies ក៏បានបញ្ជាក់ ជាប្រយោលថា iPhone 6S និង 6S Plus នឹងធ្វើការបង្ហាញណែនាំនៅឆ្នាំនេះ។

កាលពីពេលថ្មីៗនេះបំផុត រូបភាពសំបកធ្វើពីលោហធាតុរបស់ស្មាតហ្វូនពីរម៉ូដែលខាងលើ ទើបតែត្រូវ បានគេចែករំលែកនៅលើអ៊ីនធឺណេត ដែលបានបង្ហាញឲ្យឃើញថា វាមិនមានអ្វីខុសប្លែកគ្នាពី iPhone 6 នោះទេ៕

អាន៖ Huawei Honor 7 បង្ហាញជាផ្លូវការ! មកទាំងព្រម ជាមួយរូបរាង និងលក្ខណៈសម្បត្តិ ម៉ាអ៊ែម (មានវីដេអូ)

 

ប្រែសម្រួល៖ ករុណា
ប្រភព៖ Jefferies, Zing


Tags: iPhone 6C Metal shell Apple Smartphone Hightech