បើប្រៀបជាមួយរូបភាពដែលបានលេចេញ នៅក្នុងការផ្សាយពាណិជ្ជកម្មលើកមុន, Optimus G2
មានការរចនាម៉ូតស្រដៀងគ្នា ដូចជាការដែលបំពាក់ប៉ូតុង ដំឡើងបន្ថយសម្លេង នៅផ្នែកខាងក្រោយ
ក្បែរកាមេរ៉ា។
បណ្តារូបភាពដ៏ច្បាស់ថ្មីៗក្រោយនេះ បានឲ្យឃើញថា ម៉ូដែលថ្មីរបស់ LG នៅតែបំពាក់នូវអេក្រង់ធំ
ទូលាយ ជាមួយនឹងស៊ុមព័ទ្ធអេក្រង់ស្តើង។ បណ្តាប៉ូតុងរឹង និង Touch ទាំងបី ត្រូវបានដាក់បញ្ចូល
នៅលើអេក្រង់តែម្តង គឺដូចទៅនឹងស៊េរី Xperia 2013 របស់ Sony។
នៅក្នុងវីដេអូជាក់ស្តែងដែល 4LeakZ បានបង្ហាញឲ្យឃើញ, Optimus G2 មានដំណើរការល្អ ជាមួយ
ប្រព័ន្ធប្រតិបត្តិការ Android 4.2.2។ បណ្តាព័ត៌មានចចាមអារាមកន្លងមក បានឲ្យដឹងថា ម៉ូដែលថ្មី
របស់ LG នេះ នឹងបំពាក់នូវ chip quad core Snapdragon 800, RAM ឡើងដល់ 3 GB។
ទស្សនាវីដេអូ និងរូបភាពរបស់ Optimus G2 ខាងក្រោមទាំងអស់គ្នា៖
ដោយ៖ សិលា
ប្រភព៖ VE