Xperia M មានរូបរាងស្រដៀងនឹង Xperia ZL បង្រួមតូច នៅពេលរក្សាការរចនាម៉ូតសំបកមិន
អាចដោះបាន ប៉ុន្តែបន្ថយទំហំអេក្រង់ពី 5 inch ចុះមកត្រឹម 4 inch ជាមួយកំរិតពន្លឺ 480 x 854
pixel។
Xperia M ជាស្មាតហ្វូនមានលក្ខណៈសម្បត្តិល្អគួរសម ដោយសារតែរូបរាងប្រហាក់ប្រហែល
រៀមច្បងទាំងពីរគឺ Xperia ZL និង Z។ វាមានកម្រាស់ 9,3 mm និងទម្ងន់ 124 g។
ផ្ទៃខាងមុខធ្វើពីកញ្ចក់ មិនមានប៊ូតុងចុចទេ មានតែអំពូល LED ប្រកាសដំណឹង (Alert) ច្រើន
ពណ៌ដូចនឹង SP។ ផ្នែកខាងក្រោយធ្វើពីជ័ររលោង ដែលមាន Speaker បំពាក់នៅខាងក្រោម។
ស្មាតហ្វូន ក៏លេចធ្លោជាមួយនឹងការរចនាម៉ូតមានច្រើនពណ៌សម្រាប់ជ្រើសរើស ដូចជា ពណ៌
លឿង ស្វាយ បន្ថែមពីលើពណ៌ ខ្មៅ និងស ផងដែរ។
រូបសណ្ឋាន Hardware របស់ Xperia M មិនខ្លាំងប៉ុន្មានទេ ដោយវាប្រើ chip dual core ល្បឿន
1 GHz Snapdragon S4 Play, ប្រើប្រាស់កាមេរ៉ា Sensor Exmor RS ទំហំ 5 megapixel។ អេក្រង់
ទំហំ 4 inch បច្ចេកវិទ្យា TFT ជាមួយកំរិតពន្លឺ 480 x 854 pixel។ ក្រៅពីនេះស្មាតហ្វូនមាន RAM
1 GB, មេម៉ូរីក្នុង 4 GB និងអាចបន្ថែមមេម៉ូរីក្រៅតាមរយះកាត microSD។
អ្វីដែលគួរចាប់អារម្មណ៍នៅលើ Xperia M គឺ chip NFC និងរយះពេលប្រើប្រាស់ថ្មល្អ ដែល
អនុញ្ញាត ធ្វើការសន្ទនាជាប់គ្នាបានដល់ 10 ម៉ោង ជាមួយនឹង Mode ប្រើប្រាស់សន្សំសំចៃ
ថាមពល Stamina Mode។
ក្រុមហ៊ុន Sony បានឲ្យដឹងថា Xperia M នឹងដាក់លក់នៅត្រីមាសទី III ខាងមុខនេះ ប៉ុន្តែមិន
ទាន់បង្ហើបឲ្យដឹងនូវតំលៃលក់ជាក់ស្តែង នៅឡើយទេ។ ក្រៅពី Version ប្រើស៊ីមមួយ Xperia
M ក៏មាន Version ប្រើបានស៊ីមពីរ ផងដែរ៕
ដោយ៖ សិលា
ប្រភព៖ VE