តាមប្រភពព័ត៌មានថ្មីបំផុត បានឲ្យដឹងថា iPhone តំលៃទាបរបស់ Apple នឹងនៅតែមានកាមេរ៉ា
ទំហំ 8 megapixel ដូចទៅនឹង iPhone 5 ជំនួសឲ្យ 5 megapixel ដែលព័ត៌មានចចាមអារាមបាន
ឲ្យដឹងកាលពីមុនៗ។
រូបសណ្ឋាន Hardware របស់ iPhone 5C នឹងមិនចាញ់បណ្តាស្មាតហ្វូនស៊េរីខ្ពស់ៗ សព្វថ្ងៃនេះ
ប៉ុន្មានទេ បើសិនជាព័ត៌មានចចាមអារាមថ្មីបំផុតនេះ ជាការពិត។ ថ្មីៗនេះ គេហទំព័របច្ចេកវិទ្យា
ចិន IT168 ទើបតែបង្ហោះឲ្យឃើញរូបភាពម៉ូឌុលកាមេរ៉ារបស់ស្មាតហ្វូននេះ។ ក្នុងនោះ វានៅតែ
បំពាក់នូវកាមេរ៉ា 8 megapixel ដូចនឹង iPhone 5, Sensor របស់ Sony ជំនួសឲ្យ 5 megapixel
ដូចបណ្តាព័ត៌មានចចាមអារាមពីមុនៗ។
តាមការគណនារបស់ Phone Arena ចំណាយទៅលើការផលិត iPhone 5C គឺប្រហែល ១៨០
ដុល្លារ។ ក្នុងនោះ តំលៃឧបករណ៍គ្រឿងផ្សំរបស់ iPhone 5 (តាមការគណនារបស់ iHS iSuppli)
គឺ ២០៧ ដុល្លារ។
នៅពេលបញ្ចេញលក់នៅលើទីផ្សារ iPhone 5C ត្រូវបានឲ្យដឹងថានឹងដាក់លក់ក្នុងចន្លោះតំលៃ
ប្រហែលពី ៣៥០ ទៅ ៤៥០ ដុល្លារ ក្នុងពេលដែលបច្ចុប្បន្ន iPhone 5 មានតំលៃ ៦៥០ ដុល្លារ
(តំលៃនៅអាមេរិច) សំរាប់ Unlock Vesion ៕
ដោយ៖ សិលា
ប្រភព៖ zng