CamNews

ទូរស័ព្ទ 

តើនេះគឺជា iPhone តំលៃថោករបស់ Apple មែនឫ?

កាលពីពេលថ្មីៗកន្លងទៅនេះ យើងបានឃើញនូវព័ត៌មានចចាមអារាមជាច្រើន និយាយអំពី
iPhone តំលៃថោក ដែលប្រភពមួយចំនួនបានឲ្យដឹងថា Apple នឹងធ្វើការបង្ហាញខ្លួនវា នៅ
រដូវវិស្សមកាល ឆ្នាំនេះ ហើយនៅថ្ងៃនេះ រូបភាពរបស់វា បានបន្តលេចចេញនៅលើគេហ-
ទំព័រ iphonelife.com

គេហទំព័រនេះបានឲ្យដឹងថា រូបភាពទាំងនេះត្រូវបានរចនាឡើង តាមរយះបណ្តាព័ត៌មាន
ដែលពួកគេទទួលបាន ពីបណ្តាប្រភពដែលគួរឲ្យជឿជាក់ ពីបណ្តាដៃគូសហការផ្គត់ផ្គង់
ឧបករណ៍ដល់ Foxconn ដូច្នេះរូបភាពនេះ គឺដូចច្រើនទៅនឹង ឧបករណ៍ជាក់ស្តែង ដែល
កំពុងត្រូវបានធ្វើការអភិវឌ្ឍ។ ក្នុងនោះ iPhone តំលៃថោក មានការរចនាម៉ូត ដូចនឹង iPod
Touch
Gen 5 ថ្មី។ ជាក់ស្តែង វាមានរាងក្រាស់ជាង ជាមួយសំបកធ្វើពីជ័រ។ ការរចនាម៉ូត
ក៏បានយកលំនាំតាម iPhone 5 ផងដែរដូចជា រន្ធដោតកាសស្តាប់តន្រ្តី រន្ធសាក lightning
និង Speaker ដែលស្ថិតនៅផ្នែកខាងក្រោមទូរស័ព្ទ។



ជាមួយការចំណាយមានព្រំដែន ក្រៅពីសំបកធ្វើពីជ័រ iPhone តំលៃថោក ក៏មិនត្រូវបានបំពាក់
នូវអេក្រង់ retina ឡើយ គឺជំនួសដោយ Version ទាបជាង។ ស្មាតហ្វូននឹងប្រើប្រាស់ chip A5
ដូចនៅលើ iPhone 4S ។ បណ្តាព័ត៌មានចចាមអារាមលើកមុនៗ ក៏ប្រហាក់ប្រហែលនឹងលើក
នេះដែរ តើ Apple នឹងធ្វើដូច្នេះ ពិតមែនឫ?

ដោយ៖ សិលា
ព្រភព៖ TTE


Tags: cheap iPhone apple smartphone hightech