CamNews

ទូរស័ព្ទ 

តាមពិតអក្សរ "SE" របស់ iPhone SE មានន័យអ៊ីចឹងសោះ

ជាធម្មតា Apple នឹងប្រើប្រាស់លេខ ដើម្បីដាក់ឈ្មោះដល់ស្មាតហ្វូន iPhone ប៉ុន្តែជាក់ស្តែង iPhone SE បែរជាមានភាពខុសប្លែកពីគេវិញ។ ដូច្នេះសំណួរនៅត្រង់នេះគឺសួរថា SE មានអត្ថន័យដូចម្តេច? ​អនុប្រធានទីផ្សាររបស់ Apple លោក Phil Schiller បានបញ្ជាក់ឲ្យដឹងថា iPhone SE គឺជាអក្សរកាត់ នៃពាក្យពេញថា " iPhone Special Edition" (iPhone ម៉ូដែលពិសេស)។

គួររំលឹកដែរថា មុននឹងបានដឹងអត្ថន័យពិតនៃ iPhone SE នេះ មានមនុស្សជាច្រើន បានផ្តល់អត្ថន័យ ដល់ពាក្យ iPhone SE បែបកំប្លែង ឌឺដង ផ្សេងៗគ្នាដូចជា៖ iPhone Shit Edition, iPhone Still Expensive, iPhone Smaller Expensive, iPhone Senseless Edition, iPhone Super Encrypted...ជាដើម៕

- អានអត្ថបទ៖ Samsung Galaxy Note 6 នឹងត្រូវបានប្រកាសបង្ហាញ នៅពាក់កណ្តាលខែកក្កដា ខាងមុខនេះហើយ?
- អានអត្ថបទ៖ ដឹងទំហំ RAM របស់ iPhone SE ហើយ រីឯពិន្ទុ benchmark ខ្ពស់ជាងទាំង iPhone 6S/6S Plus ទៅទៀត

- អានអត្ថបទ៖ Apple Watch បញ្ចុះតម្លៃលក់ តម្លៃចាប់ពី ២៩៩ដុល្លារ និងមានបន្ថែម ខ្សែនាឡិកាថ្មីៗ

 

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ The Verge, Tinhte


Tags: iPhone SE Apple Smartphone Hightech