រូបភាពថតស្គ្រីននៃ App benchmark Geekbench 3 បានបង្ហាញឲ្យឃើញថា Apple នៅតែធ្វើឲ្យអ្នក ប្រើប្រាស់អស់សង្ឃឹមជាថ្មីម្តងទៀត នៅពេលដែលក្រុមហ៊ុនបានសម្រេចចិត្ត មិនធ្វើការដំឡើងទំហំ RAM ដល់ iPhone ជំនាន់ក្រោយរបស់ខ្លួន។
កាន់តែកៀតខិតជិតថ្ងៃបង្ហាញខ្លួនរបស់ iPhone 6s បណ្តាព័ត៌មានចចាមអារាមរបស់ iPhone នេះ កាន់តែលេចចេញមកច្រើនឡើងៗ។ ជាក់ស្តែងកាលពីថ្ងៃទី ១៣ ខែសីហា កន្លងទៅនេះ រូបភាពថត ស្គ្រីន Geekbench 3 មួយសន្លឹក ត្រូវបាន blog បច្ចេកវិទ្យាជប៉ុនមួយ បង្ហោះលើអ៊ីនធឺណេត ដែល បង្ហាញឲ្យឃើញនូវលក្ខណៈសម្បត្តិមួយចំនួនរបស់ iPhone ស៊េរីក្រោយ។
អាន៖ រូបភាពដំបូងគេមួយចំនួន ថតចេញពីកាមេរ៉ា Galaxy Note 5 ច្បាស់ត្រជាក់ភ្នែក យ៉ាងណាដែរ?
តាមរយះរូបភាពនេះ អង្គប្រតិបត្តិការ (Chip) Apple A9 មានមុខនៅលើ iPhone 6s (ហើយអាចមាន នៅលើ iPhone 6s Plus ផងដែរ) នឹងមានល្បឿនដំណើរការ 2 GHz ក្នុងនោះទំហំ RAM របស់វា គឺមានត្រឹមតែ "989 MB" ប៉ុណ្ណោះ។ ដូច្នេះ iPhone ជំនាន់ថ្មីនឹងមានទំហំ RAM ដូច iPhone បច្ចុប្បន្ន នេះដដែល ពោលត្រឹមតែ 1 GB ដោយសារតែទំហំ RAM ដែល Geekbench 3 បង្ហាញ គឺអាចជា ទំហំ RAM ដែលអាចប្រើប្រាស់បានរបស់ស្មាតហ្វូន។ ពេលប្រើនៅលើ iPhone 6, Geekbench 3 បានបង្ហាញទំហំ RAM ត្រឹមកំរិត 988 MB ប៉ុណ្ណោះ។
អាន៖ ប្រើ iPhone ចំនួន ៨គ្រឿង ធ្វើជាស្បែកហ្រ្វាំងលើរថយន្ត Porsche 911 តើចាប់ជាប់ទេ? (មានវីដេអូ)
បើសិនជាព័ត៌មានចចាមអារាមនេះ គឺជាការពិត នោះឆ្នាំ ២០១៥ នឹងក្លាយជាឆ្នាំទី៤ ហើយ (គិតចាប់ សម័យចេញ iPhone 5 មកដល់បច្ចុប្បន្ន) ដែល Apple សម្រេចបំពាក់ទំហំ RAM 1 GB លើស្មាតហ្វូន របស់ខ្លួន។
សម្រាប់ប្រិយមិត្តអ្នកគាំទ្រ iPhone វិញ ពេញចិត្តឬទេ បើ Apple នៅតែបំពាក់ទំហំ RAM 1GB នៅលើ iPhone ជំនាន់ក្រោយរបស់ខ្លួន ដែលនឹងបង្ហាញខ្លួននៅក្នុងខែកញ្ញា ខាងមុខនេះ?
អាន៖ Samsung ជិតធ្វើការបង្ហាញ ថែប្ល៊ែតអេក្រង់យក្ស 18.4 inch?
ប្រែសម្រួល៖ ករុណា
ប្រភព៖ BGR, Vreview