កាន់តែខិតជិតថ្ងៃដែល iPhone 5S និង iPhone 5C បង្ហាញខ្លួនជាផ្លូវការ ព័ត៌មានចចាមអារាម
ស្តីពីស្មាតហ្វូនថ្មីទាំងពីរ របស់ Apple បានលេចចេញមកកាន់តែច្រើន ជារៀងរាល់ថ្ងៃ។ ព័ត៌-
មានថ្មីបំផុតនេះ គឺនិយាយអំពី បរិមាណថ្ម និងអំពូល flash ជំនួយពន្លឺ។
តាមគេហទំព័រ Phonearena, iPhone 5S នឹងត្រូវបំពាក់នូវសំបកធ្វើពីអាលុយមីញ៉ូម ជាមួយ
ខ្នាតប្រវែងដូចនឹង iPhone 5 (7.6mm x 123.8mm x 58.6mm) បច្ចុប្បន្ន មានន័យថាទំហំអេក្រង់
នៅតែរក្សាដូចមុនគឺ 4 inch។ ប៉ុន្តែ iPhone 5S នឹងធ្ងន់ជាង iPhone 5 បន្តិច ដោយសារតែថ្ម
មានបរិមាណខ្ពស់ជាង (បរិមាណ mAh ជ្រើនជាងមុន)។
ប្រភពព័ត៌មានដដែលក៏បានបង្ហាញឲ្យឃើញថា iPhone 5S របស់ Apple នឹងត្រូវបានបង្ហាញ
ខ្លួននៅអាមេរិច ចុងខែ កញ្ញា ខាងមុខនេះ។ iPhone ជំនាន់បន្ទាប់នេះនឹងមាន កាមេរ៉ា 8MP
ជាមួយ aperture f/2.0 ដែលអនុញ្ញាតឲ្យស្មាតហ្វូន ថតរូបបានច្បាស់ល្អ ក្នុងលក្ខខណ្ឌខ្វះពន្លឺ។
វាក៏បានបំពាក់នូវ Chip A7 លឿនជាងមុន និងមានបីពណ៌សម្រាប់ជ្រើសរើស ដូចជា ពណ៌ ស
ខ្មៅប្រផេះ និងមាស។ iPhone 5S របស់ Apple នៅថែមទាំងបំពាក់នូវ ឧបករណ៍ Scan ម្រាមដៃ
នៅត្រង់ប៊ូតុង Home រុំព័ទ្ធដោយសារធាតុ Sapphire ទៀតផង។
មិនត្រឹមតែប៉ុណ្ណោះ រូបភាពគ្រឿងផ្សំមួយចំនួននៃ iPhone ជំនាន់បន្ទាប់ ក៏បានលេចេញចចាម
អារាម ដែលបញ្ជាក់ថា ស្មាតហ្វូននឹងមានបំពាក់នូវអំពូល flash LED ពីរផងដែរ ដែលកត្តានេះ
នឹងជួយឲ្យរូបភាពដែលថតពី iPhone 5S កាន់តែច្បាស់ល្អ ជាងមុនមួយកំរិតទៀត៕
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលា
ប្រភព៖ Vreview