CamNews

ព័ត៌មានបច្ចេកវិទ្យា 

iOS 6.0.1: ជួសជុលការ Update App តាមរយះ OTA លើ iPhone 5 និងកំហុសមួយចំនួនទៀត

ដូចព័ត៌មានចចាមអារាមកន្លងទៅ, Apple ទើបតែប្រកាសជាផ្លូវការអនុញ្ញាតឲ្យអ្នកប្រើប្រាស់
iPhone/iPad/iPod Touch ដោនឡូត iOS 6.0.1។ នៅក្នុងការ Update នេះ, Apple បានធ្វើការ
ជួសជុល(កែកំហុស) នូវកំហុសមូលដ្ឋានជាច្រើន ដែលក្នុងនោះមានកំហុសដែលមិនអនុញ្ញាត
ឲ្យ iPhone 5 Update Software តាមរយះ OTA។ តាមរយះកំហុសនេះ អ្នកដែលប្រើ iPhone 5
ចាំបាច់ត្រូវតែដោនឡូត App "iOS updater" ជាមុនសិន, ក្រោយមកទើបអាច Update ឡើង
iOS 6.0.1។ ក្រៅពី iPhone 5, បណ្តាឧបករណ៍ iOS ផ្សេងទៀតនៅតែអាច Update តាមរយះ
OTA ដូចធម្មតា។

កំហុសមួយចំនួនដែលត្រូវបានដោះស្រាយនៅក្នុង Version Update iOS 6.0.1 មាន៖

> កែកំហុស មិនអនុញ្ញាតឲ្យអ្នកប្រើប្រាស់ iPhone 5 Update Software តាម OTA
> កែកំហុស ការលេចចេញខ្សែបន្ទាត់កាត់នៅលើអេក្រង់ នៅពេលអ្នកប្រើប្រាស់ប្រើ Keyboard
   នៅលើឧបករណ៍
> កែកំហុស អំពូល Flash LED មិនអាចបិទបាន
> ពង្រឹងសមត្ថភាព Connector របស់ iPhone 5 និង iPod Touch gen 5 ពេលភ្ជាប់ជាមួយ WiFi
   មាន WPA2
> កែកំហុស ការពាមិនឲ្យ iPhone 5 connect ជាមួយ Cellular Network ក្នុងករណីមួយចំនួន
> បំពេញបន្ថែមនូវប៊ូតុងអាចជ្រើសរើស "បិទ បើក" Cellular Data សំរាប់ iTunes Match
> កែកំហុស អនុញ្ញាតឲ្យ Update Password របស់ Passbook ពី lockscreen
> កែកំហុស ការជះឥទ្ធិពលដល់ Calendar

ក្នុងឱកាសនោះផងដែរ Apple ក៏បានអនុញ្ញាតឲ្យបណ្តាអ្នកបង្កើតកម្មវិធីដោនឡូត Version
សាកល្បងនៃការ Update ដ៏ធំមួយផ្សេងទៀតគឺ iOS 6.1 រួមជាមួយ Xcode 4.6 beta។ ក្នុង
នោះ Apple បានឲ្យដឹងថានឹងមានការផ្លាស់ប្តូរច្រើននៅក្នុង iOS 6.1 beta រួមមាន ការអភិ-
វឌ្ឍទៅលើ Safari, Passbook, រួមជាមួយការណែនាំបណ្តា developer ពីការបំពាក់ផែនទីថ្មី
របស់ Apple ចូលក្នុង App ផ្សេងៗ។​ សព្វថ្ងៃនៅមិនទាន់ច្បាស់ថា iOS 6.1 Full នឹងបង្ហាញ
ខ្លួននៅពេលណានោះទេ៕

ដោយ៖ សិលា
ប្រភព៖ tte


Tags: iOS 6.0.1 fix update OTA app iPhone 5 Apple hightech