CamNews

ទូរស័ព្ទ 

ស្មាតហ្វូន Android CPU 8 Core រចនាម៉ូតមានច្រើនពណ៌ សម្រាប់ជ្រើសរើស របស់ HTC

ក្រុមហ៊ុនទូរស័ព្ទតៃវ៉ាន់ ទើបតែលេចចេញនូវគំរូ HTC Desire ចម្លែកមួយមានអេក្រង់ HD 5 inch, ជាមួយនឹងការរចនាម៉ូត សំបកធ្វើពីជ័រ មានច្រើនពណ៌ ស្រស់ស្អាត សម្រាប់ជ្រើសរើស ដូចជា ពណ៌ខៀវខ្ចី ក្រហម លឿង ទឹកក្រូច ។

គេហទំព័រ ePrice ទើបតែធ្វើការបង្ហោះនូវរូបភាព ស្តីពីគំរូស្មាតហ្វូន ច្រើនពណ៌ដែល មិនត្រូវ បានបង្ហាញណែនាំនៅឡើយពីខាង HTC។ ផលិតផលនេះ ត្រូវបានឲ្យដឹងថា ស្ថិតក្នុងស្មាតហ្វូន ស៊េរីមធ្យម ប៉ុន្តែវាបំពាក់នូវអេក្រង់ទំហំ 5 inch ជាមួយនឹងកំរិតរីសូលុយហ្សិន HD 720p។ ម៉ូដែលនេះ ក៏ត្រូវបានបំពាក់នូវ CPU 8 Core ប៉ុន្តែជាការអភិវឌ្ឍន៍របស់ MediaTek មិនមែន  Qualcomm ដូចម៉ូដែល Desire មួយចំនួនផ្សេងទៀតទេ។ ក្រៅពីនេះ ស្មាតហ្វូននៅមាន RAM 1,5 GB, កាមេរ៉ា 8 MP ដែលវានឹងមានតំលៃលក់ប្រហែល ៣៣០ ដុល្លារ។

គំរូ HTC Desire ចម្លែកខាងលើនេះ បានបង្ហាញឲ្យឃើញមានការរចនាម៉ូត ស្តើង សំបកធ្វើពី ជ័រភ្លឺរលោង មានច្រើនជម្រើសដូចជា ពណ៌ទឹកក្រូច ខៀវខ្ចី ក្រហម និងលឿង។ បើតាមប្រភព មួយចំនួន បានឲ្យដឹងថា ផលិតផលនេះ នឹងបង្ហាញខ្លួនជាផ្លូវការ នៅក្នុងព្រឹត្តិការណ៍ MWC 2014 ដែលនឹងប្រារព្ធឡើង នៅចុងខែកុម្ភះ ខាងមុខនេះ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ vexpress


Tags: Smartphone,  Android 8 core,  colorful design,  HTC,  HTC Desire,  Hightech