CamNews

ថេបប្ល៊ែត 

វីដេអូ៖ iPad mini វាស់កំរិតភាពរឹងមាំជាមួយ Google Nexus 7

ក្នុងការសាកល្បងទម្លាក់នៅកំរិតកំពស់ផ្សេងៗគ្នា iPad mini នៅតែអាចដំណើរការបាន ក្នុងពេល
ដែល Google Nexus 7 មិនមានសំណាងដូច្នេះទេ ពោលគឺខូចតែម្តង។

iPad mini និង Nexus 7 ជា Tablet ពីរដែលមានទំហំតូច "hot" បំផុតក្នុងពេលបច្ចុប្បន្ននេះ។ ក្នុងពេល
ក្នុងពិភពបច្ចេកវិទ្យានៅកំពុងមានការប្រកែកគ្នាថា model មួយណាដែលល្អជាង គេហទំព័រ Android
Authority បានធ្វើការពិសោធន៍ដោយការទម្លាក់ចុះ Tablet ទាំងពីរនេះ ដើម្បីវាស់ពីកំរិតនៃភាពរឹងមាំ
របស់វាទាំងពីរ។

Tablet នីមួយៗនឹងត្រូវបានទម្លាក់ចុះបីដង នៅកំរិតកំពស់ផ្សេងគ្នា។ នៅក្នុងការទម្លាក់លើកទីមួយ
Tablet ទាំងពីរមិនមានបញ្ហាអ្វីទេ បើទោះជា Nexus 7 ស្រាំអេក្រង់បន្តិចបន្តួច។ នៅក្នុងការទម្លាក់
លើកទីពីរ Nexus 7 បន្តមានការខូចខាតច្រើនជាងមុន ហើយនៅលើកចុងក្រោយ iPad mini នៅ
តែអាចដំណើរការបាន ក្នុងពេលដែល Nexus 7 ត្រូវខូចខាតទាំងស្រុង។

សូមទស្សនាវីដេអូខាងក្រោម៖

ដោយ៖ សិលា
ប្រភព៖ zng


Tags: ipad mini google nexus 7 apple tablet hightech