CamNews

ទូរស័ព្ទ 

គំរូសាកល្បង iPhone 5 បង្ហាញខ្លួនជាក់ស្តែងហើយ?

មានព័ត៌មានជាច្រើនដែលពាក់ព័ន្ធនឹង iPhone 5 ត្រូវបានធ្វើឲ្យរង្គោះរង្គើរយះពេលកន្លង
មក។
ពេលនេះ យើងបានទទួលនូវគំរូសាកល្បងថ្មីមួយដែលត្រូវបានគេកំនត់ថាជាការ
រចនាម៉ូដចុង
ក្រោយរបស់ iPhone 5​ ទើបតែបង្ហាញខ្លួននៅមជ្ឈមណ្ឌលពាណិជ្ជកម្ម MBK
(ទីក្រុងបាងកក
ប្រទេសថៃ)។

ក្នុងគំរូសាកល្បងថ្មីនេះ អ្នកទាំងអស់គ្នានឹងឃើញ iPhone 5 ប្រើប្រាស់សំបកធ្វើពីអាលុយមីញ៉ូម
ស្រោមពេញតួទូរស័ព្ទ និងមិនមានកញ្ចក់ការពារនៅផ្ទៃខាងក្រោយដូច iPhone 4/4S ទេ។ iPhone
ជំនាន់ថ្មីនឹងបំពាក់នូវអេក្រង់ធំជាងមុនគឺ 4 inch រន្ធដោតកាសស្តាប់ចម្រៀងប្រភេទ 3,5mm ប្តូរទៅ
ដាក់នៅផ្នែកខាងក្រោមទូរស័ព្ទ និងរន្ធ Connect ប្រភេទតូចជាងមុន 19-cell (ជំនួសឲ្យ 30-cell កាល
ពីស៊េរីមុនៗ)។

គំរូសាកល្បងដែលត្រូវបានគេកំនត់ថាជាការរចនាម៉ូដចុងក្រោយរបស់ iPhone 5

ទន្ទឺមនឹងនោះ បើតាមប្រភពមិនបញ្ចេញឈ្មោះមួយនៅលើគេហទំព័រ TechCrunch បានកំនត់ថា
iPhone 5 នឹងធ្វើការបង្ហាញខ្លួនលឿន មុនកាលកំនត់ ពោលគឺនឹងធ្វើការបង្ហាញខ្លួននៅថ្ងៃទី12
ខែកញ្ញា ខាងមុខនេះហើយ ៕

ដោយ៖ សិលា
ប្រភព៖ k14


Tags: sample iPhone 5 appeared 12/9 apple smartphone hightech