CamNews

ទូរស័ព្ទ 

Apple បង្កើនការផលិត iPhone 7 ក្រោយ Galaxy Note 7 ជួបបញ្ហាថ្ម

ក្រុមហ៊ុន Apple មានការជឿជាក់ទៅលើផលិតផលថ្មីរបស់ខ្លួន ជាពិសេសក្នុងស្ថានភាពដែល
Galaxy Note 7 ត្រូវប្រឈមមុខនឹងការប្ដូរថ្មីជូនអ្នកប្រើប្រាស់ ដោយសារតែថ្មមានបញ្ហា។

យោងតាមប្រភពព័ត៌មានពីខ្សែសង្វាក់ផ្គង់ផ្គង់នៅតៃវ៉ាន់ ក្រុមហ៊ុន Apple បានស្នើឱ្យផលិតផ្នែក
ផ្សេងៗរបស់ iPhone 7 ថែម ១០% ។ ប្រការនេះបង្ហាញថា ក្រុមហ៊ុនអាមេរិកនេះ ពិតជាមានទំនុក
ចិត្តទៅលើផលិតផលថ្មីរបស់ខ្លួន បើទោះមានដំណឹងចចាមអារ៉ាមថា ម៉ូដែល iPhone នេះ មិនខុស
គ្នាប៉ុន្មាន បើធៀតនឹង iPhone 6s ។

Apple បានលក់ចេញ iPhone 6s និង 6s Plus ប្រមាណជា ៣០លានគ្រឿង ក្នុងពាក់កណ្ដាលចុង
ឆ្នាំ ២០១៥។ ដើមឡើយ ក្រុមហ៊ុននេះ បានដាក់គោលដៅសម្រាប់ iPhone 7 ស្មើនឹង ៦០% ធៀប
នឹងឆ្នាំកន្លង។ ប៉ុន្តែ នៅពេលជិតដល់ថ្ងៃបង្ហាញខ្លួន ក្រុមហ៊ុន Apple បានបង្កើនការផលិត iPhone
7 ក្នុងស្ថានភាព Samsung កំពុងជួបបញ្ហា។

យោងតាម MacRumors ស្មាតហ្វូន Galaxy Note 7 មានកម្លាំងប្រកួតប្រជែងខ្លាំងក្លាក្នុងចំណោម
ម៉ូដែលស្មាតហ្វូនលំដាប់ខ្ពស់ ហើយវាក៏ជាគូប្រជែងផ្ទាល់របស់ iPhone 7។ ប៉ុន្តែ ថ្មីៗនេះ Samsung
ជួបការលំបាកធំ នៅពេល Galaxy Note 7 មានបញ្ហាថ្ម តម្រូវឱ្យក្រុមហ៊ុន ផ្អាកលក់ និងត្រូវប្ដូរថ្មីជូន
អតិថិជន។

នៅក្នុងសំបុត្រអញ្ជើញដែលបានផ្ញើទៅកាន់ដៃគូជំនួញ និងក្រុមសារព័ត៌មាន Apple បង្ហើបឱ្យដឹងថា
នឹងឧទ្ទេសនាមស្មាតហ្វូន iPhone 7 នៅថ្ងៃទី ៧កញ្ញាខាងមុខ នៅឯមជ្ឈមណ្ឌល Bill Graham Civic
Auditorium នៅ San Francisco អាមេរិក។

ប្រែសម្រួល ៖ បុត្រា
ប្រភព ៖ express


Tags: iPhone 7 Apple