Xiaomi បន្ដជាក្រុមហ៊ុនទូរស័ព្ទខ្នាតធំរបស់ចិន ដែលបង្កភាពភ្ញាក់ផ្អើលដល់ក្រុមអ្នកបច្ចេកវិទ្យា
នៅពេលបញ្ចេញ phablet RedMi Note មានតម្លៃត្រឹមតែ ១២៩ដុល្លារអាមេរិក។
ក្រុមហ៊ុន Xiaomi បានទទួលពាក្យបញ្ជាទិញជាមុន ចំនួន ១៥លានគ្រឿង សម្រាប់ស្រឡាយ
phablet តម្លៃទាប RedMi Note ។ ឧបករណ៍នេះ ដំណើរការដោយប្រូសេសឺរ 8-core MediaTek
អេក្រង់ HD ៥,៥អ៊ិន្ឈ៍ ប្រើបានស៊ីម ២ ថាមពលថ្ម 3.200 mAh រួមនឹង RAM 1 GB អង្គចងចាំក្នុង
ម៉ាស៊ីន 8 GB និងមាន microSD ។
RedMi Note មាន ២កំណែ។ ទី ១ គឺកំណែ ប្រើឈីប 1,4 GHz មាន RAM 1 GB ហើយមាន
តម្លៃ ១៣០ដុល្លារ ចំណែកកំណែទី ២ គឺប្រើឈីប 1,7 GHz, RAM 2 GB មានតម្លៃ ១៥៩ដុល្លារ
អាមេរិក។
មុននេះ Xiaomi ប្រកាសថា ខ្លួនទទួលបានការបញ្ជាទិញ ចំនួន ១២២លាន សម្រាប់ RedMi Note
ប៉ុន្ដែ ព័ត៌មាននេះ ហាក់ដូច ជាការច្រឡំ ហើយក្រោយមក Business Insider បានឱ្យដឹងថា តាម
ពិត ចំនួននេះ មានត្រឹមតែ ១៥លាន តែប៉ុណ្ណោះ។
យ៉ាងនេះក្ដីក្រុមអ្នកជំនាញសារព័ត៌មាន យល់ថា ចំនួន ១៥លាន គឺមិនមែនមានន័យថា អ្នកដែល
បានបញ្ជាទិញជាមុនទាំងអស់ សុទ្ធតែបានបង់ប្រាក់ជាមុននោះទេ។ នេះអាចជាល្បិចឃោសនា
របស់ Xiaomi ក៏ថាបាន។ ប៉ុន្ដែ នេះក៏ជាចំនួនមួយ ដែលអាចបង្ហាញអំពីការចាប់អារម្មណ៍របស់អ្នក
ប្រើប្រាស់ ចំពោះស្មាតហ្វូនរបស់ចិន។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Cnet/AndroidAuthority