ថ្មីៗនេះ ក្រុមហ៊ុន HP បានឧទ្ទេសនាមជាផ្លូវការ នូវ ថេប្លេត ដំណើរការដោយ Android មាន
តម្លៃទាបបំផុត នៅអាមេរិក នោះគឺ HP 7 Plus ។
HP 7 Plus គឺជា ថេប្លេត ប្រភេទតូច ដែលមានអេក្រង់ ៧អ៊ិន្ឈ៍ រីសូលូសឹន មធ្យម (600x1.024
pixels) រួមនឹង ប្រូសេសឺរ តម្លៃទាប Allwinner A31 quad-core Cortex A7 កម្រិត 1 Ghz និង
RAM 1GB ។ អង្គចងចាំក្នុងម៉ាស៊ីនរបស់ HP 7 Plus ឡើងដល់ 8GB និងអាចបន្ថែមដល់ទៅ
23GB តាមរយៈ ម៉េមឺរី ។ ចំណែកកាមេរ៉ាក្រោយ 2 MP និងកាមេរ៉ាមុខ មានកម្រិតរីសូលីសឹន
VGA ។
HP 7 Plus ប្រើប្រាស់ថ្ម ដែលមានថាមពល 2.800 mAh និងដំណើរការដោយប្រព័ន្ធប្រតិបត្តិ
Android 4.2.2 Jelly Bean ជាមួយនឹងសេវាកម្ម Box.com ដែលអាចផ្ទុកទិន្នន័យលើ iCloud
ដោយឥតគិតថ្លៃ ទំហំ 25GB ។ កម្មវិធីសំខាន់ៗមួយចំនួន ក៏ត្រូវបានដំឡើងក្នុងម៉ាស៊ីននេះ
មានដូចចា Kingsoft Office, Skype, HP ePrint, HP File Manager និង HP Connected Photo ។
មកដល់ពេលនេះ គេនៅមិនទាន់ដឹងថា តើក្រុមហ៊ុន HP នឹងដាក់លក់ ថេប្លេត តម្លៃទាបបំផុត
នេះ នៅក្នុងទីផ្សារដទៃក្រៅពីអាមេរិក ដែរ ឬយ៉ាងណានោះទេ ប៉ុន្ដែ ជឿជាក់ថា អ្នកដែលមាន
ប្រាក់ចំណូលទាបទាំងអស់ សុទ្ធតែចង់បានផលិតផលនេះ។
ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ HP/digital-reader