CamNews

ទូរស័ព្ទ 

រូបភាពត្រាប់តាមនៃ iPhone តំលៃថោក សំបកជ័រ

មានព័ត៌មានច្រើនគួរសម បាននិយាយថា Apple នឹងធ្វើការបង្ហាញណែនាំ iPhone ថ្មីប្រើប្រាស់
លោហធាតុជ័រ មានច្រើនពណ៌ សំរាប់ធ្វើការប្រកួតប្រជែងជាមួយបណ្តាទូរស័ព្ទ Android តំលៃ
ថោក។ កត្តានេះបានធ្វើឲ្យអ្នករចនាម៉ូត Martin Hajek ធ្វើការរចនាម៉ូដ iPhone ថ្មីនេះឡើង ដោយ
យោងតាមបណ្តាព័ត៌មានចចាមអារាមទាំងនោះ។

តាម Hajek, iPhone នឹងមានទំហំពីរផ្សេងគ្នា និងមានពណ៌ច្រើនសំរាប់ជ្រើសរើសផងដែរ។ សំបក
របស់វា ធ្វើពីជ័រលាយកែវ ក្នុងនោះ Version ពណ៌ក្រហមត្រូវបានបំពាក់អេក្រង់ទំហំ 4 inch ដូចនឹង
iPhone 5 សំរាប់ Version ពណ៌ខៀវ មានទំហំ 4,5 inch។

ចំណែក DigiTimes បានឲ្យដឹងថា iPhone 5S នឹងប្រើប្រាស់ CPU និងកាមេរ៉ាស៊េរីខ្ពស់ជាងបើប្រៀប
ជាមួយ iPhone 5។ ឧបករណ៍គ្រឿងផ្សំ សំរាប់ទូរស័ព្ទថ្មីរបស់ Apple នឹងចាប់ផ្តើមផលិតនៅក្នុងខែ
ឧសភា ដើម្បីរៀបចំពិធីបង្ហាញផលិតផលថ្មីនៅត្រីមាសទី III/2013 ខាងមុខនេះ៕

iPhone អេក្រង់ 4 inch តំលៃថោក (ឆ្វេង), iPhone 5 (កណ្តាល) និង iPhone អេក្រង់ 4,5 inch តំលៃថោក(ស្តាំ)

ដោយ៖ សិលា
ប្រភព៖ VE


Tags: cheap plastic iPhone apple smartphone hightech