ក្រុមហ៊ុន Apple នឹងធ្វើការបង្ហាញនូវ iPad Mini អេក្រង់ Retina Display នៅដើមឆ្នាំ ២០១៤ ព្រោះ
ថាការផ្គត់ផ្គង់ មិនទាន់តម្រូវការ។ យោងតាមប្រភពព័ត៌មាន Economic Daily News បានឲ្យដឹងថា
ក្រុមហ៊ុន Apple មានគម្រោងបង្ហាញ iPad Mini នៅក្នុងរដូចក្ដៅឆ្នាំ ២០១៣ ប៉ុន្តែដោយសារតែ ក្រុម
ហ៊ុនផ្គត់ផ្គង់ មិនអាចផលិតឲ្យទាន់ តាមតម្រូវការរបស់ Apple បាន ដូច្នេះហើយក៏ ត្រូវពន្យារពេល
ដល់ឆ្នាំ២០១៤។
ប្រភពដដែលបានបញ្ជាក់ថា ក្រុមហ៊ុន Apple អាចនឹងបង្ហាញ iPad Mini នៅចុងឆ្នាំ ២០១៣ ប៉ុន្តែ
នឹងចេញលក់ នៅដើមឆ្នាំ២០១៤។ លោក Richard Shim អ្នកវិភាគ និងស្រាវជ្រាវមកពី NPD
Display Research បាននិយាយថា iPad Mini នឹងមានរូបរាង ស្ដើងជាមុន ហើយប្រើ ប្រាស់នូវ
Chip A6 និងប្រព័ន្ធដំណើរការ iOS 7៕
ដោយ៖ LookingToday
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល