រូបភាពសំបកខាងក្រោយរបស់ iPhone ជំនាន់ថ្មី បានលេចចេញចចាមអារាម ២,៣ ដង រួចមក
ហើយ ប៉ុន្តែការលេចចេញថ្មីបំផុតនេះ ឧបករណ៍គ្រឿងផ្សំនេះ ហាក់ដូចជាច្បាស់ និងមានគ្រឿង
ច្រើនជាងមុន ដោយមានទាំងបណ្តាបន្ទះជ័រខ្មៅៗ នៅក្នុងទៀតផង។
រួមជាមួយរូបភាព ប្រភពក៏បានឲ្យដឹងថា iPhone 5S នឹងមានអេក្រង់ទំហំ 4 inch ជាមួយកំរិតពន្លឺ
1.136 x 640 pixel ដូចនឹង iPhone 5 ដែរ ប៉ុន្តែប្រើប្រាស់បច្ចេកវិទ្យា IGZO ជួយឲ្យកំពន្លឺកាន់តែភ្លឺ
ល្អជាងមុន និងសមត្ថភាពសន្សំសំចៃថាមពល ក៏បានល្អជាង LCD ដែរ។
ក្នុងនោះ គេហទំព័របច្ចេកវិទ្យាជំនាញខាង Hardware ពីចិន Expreview, iPhone ជំនាន់ថ្មីនៅតែ
ប្រើ A6 ប៉ុន្តែមានល្បឿនលឿនជាងមុនគឺ1,6 GHz ជំនួសឲ្យ 1,3 GHz។ ចំនុចដែលចាប់អារម្មណ៍
គឺ Chip ក្រាហ្វិក GPU នឹងជា PowerVR SGX544MP4 Quad Core ជំនួសឲ្យ 3 Core នៅលើ
iPhone 5 សព្វថ្ងៃ។
បណ្តាព័ត៌មានមួយចំនួនពីសំបករបស់ iPhone ជំនាន់ថ្មីក៏បានឲ្យឃើញថា មានចង្កោមកាមេរ៉ាធំជាង
iPhone 5, សមស្របជាមួយព័ត៌មាន អំពូល Flash មានពីរ។ ជាក់ស្តែង ខុសប្លែកពីលើកមុន ប្រភព
ពីចិនបានឲ្យដឹងថា កាមេរ៉ានៅលើម៉ូដែលនេះ មានទំហំតែ 12 megapixel ជំនួសឲ្យព័ត៌មានពីមុន
ដែលថាមាន 13 megapixel។
ទន្ទឹមនឹងនោះ Expreview បានបន្ថែមឲ្យដឹងថា iPhone 5 នឹងមាន RAM 2 GB, Support NFC និង
ពិសេសនោះ មាន Support Scan ម្រាមដៃ នៅលើប៊ូតុង Home ដែលជាបច្ចេកវិទ្យាផ្តាច់មុខថ្មីមួយ
របស់ Apple៕
ដោយ៖ សិលា
ប្រភព៖ VE