CamNews

ថេបប្ល៊ែត 

Apple ចាប់ផ្តើមធ្វើការអភិវឌ្ឍន៍អេក្រង់ Retina ដល់ iPad Mini

Apple ទើបតែបង្ហាញខ្លួន iPad Mini បានជាង ៣ខែ ប៉ុន្តែការអាប់ហ្គ្រេដអេក្រង់ប្រភេទ  Retina
ទើបតែចាប់ផ្តើមធ្វើការអភិវឌ្ឍន៍, នេះបើតាមសេចក្តីរាយការណ៍ថ្មីពី Digitimes។ ក្នុងនោះ  AU
Optrnics កំពុងធ្វើការស្រាវជ្រាវ និងផលិតប្រភេទ Panel អេក្រង់សំរាប់  iPad Mini ជំនាន់ថ្មី
ជាមួយកំរិតពន្លឺខ្ពស់បំផុត។ មិនឃើញមានព័ត៌មានផ្សេងទៀតស្តីពីផលិត ត្រូវបានបង្ហាញចេញ
ឡើយ ប៉ុន្តែតាមប្រភពបានឲ្យដឹងថា លទ្ធភាពច្រើនដែលវានឹងត្រូវធ្វើការបង្ហាញខ្លួននៅខែតុលា ដូចនឹងពេលវេលានៃការបង្ហាញខ្លួននៃជំនាន់ដំបូងដែរ។

ទន្ទឹមនឹងនេះ ក្រោយពីការសំរាកចូលឆ្នាំចិនវិញ ក្រុមហ៊ុនផលិតជាច្រើននៅប្រទេសចិន បាន
ត្រលប់មកធ្វើការវិញ។ នេះគឺជាសញ្ញាដ៏ល្អមួយ សំរាប់ស្ថានការដែលកំពុងខ្វះផលិតផលដ៏ធ្ងន់ធ្ងរ
នៃ iPad Mini  ។ នៅក្នុងសប្តាហ៍នេះ  AU Optronics បានបង្កើននូវបរិមាណ Panel អេក្រង់  iPad
Mini ចំនួនប្រហែលមួយលានគ្រឿងជារៀងរាល់ខែ ដើម្បីដោះស្រាយបញ្ហាមួយចំនួនក្នុងការផលិត៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Apple Retina display iPad Mini hightech