តាមប្រភពពី Cnet លទ្ធភាពច្រើនដែល iPhone 5S នឹងត្រូវបានបំពាក់នូវ CPU ថ្មីមួយដែលលឿន
ជាងមុន 31% បើប្រៀបជាមួយ CPU A6 ដែលបំពាក់នៅលើ iPhone 5។
គេហទំព័រ Cnet បានឲ្យដឹងថា អ្នកជំនាញ Ming-Chi Kuo របស់ KGI បានបង្ហើបឲ្យដឹង iPhone 5S
នឹងត្រូវបានបំពាក់នូវ CPU A7 64-bit។ នេះគឺជាការ Update គួរឲ្យកត់សំគាល់មួយ ដោយសារតែ
បណ្តា CPU ស៊េរី A របស់ Apple ក៏ដូចជាបណ្តា CPU ARM របស់ហាងផ្សេងដូចជា Qualcomm
បច្ចុប្បន្នសុទ្ធតែជា 32-bit។
និយាយរួម CPU 64-bit អាច Support នូវមេម៉ូរីធំជាងមុន ដែលងាយស្រួលក្នុងការប្រើប្រាស់បណ្តា
Software ដែលមានតម្រូវការ មេម៉ូរីច្រើន។ 9to5Mac បានសន្និដ្ឋានថា CPU 64-bit របស់ Apple នឹង
ល្អជាងមុនក្នុងដំណើរការ រូបភាពមានចលនា នៅលើ iOS 7៕
ព័ត៌មានស្តីពីបច្ចេកវិទ្យាថ្មីៗ គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!
ដោយ៖ សិលា
ប្រភព៖ VReview