ហាងលក់រាយនៅអាមេរិច RadioShack ទើបតែដាក់ចេញនូវកម្មវិធីពាណិជ្ជកម្ម (ប្រូម៉ូសិន) ធំ មួយ។ ក្នុងនោះ អ្នកប្រើប្រាស់ iPhone 4S ចាស់ អាចយកស្មាតហ្វូនរបស់ខ្លួន មកប្តូរយក iPhone 5S ថ្មីស្រឡាងមួយគ្រឿង បាន ដោយគ្រាន់មានភ្ជាប់ជាមួយនឹងកិច្ចសន្យាពីរឆ្នាំ ជាមួយនឹងក្រុម ហ៊ុនប្រព័ន្ធទូរស័ព្ទចល័ត។
តំលៃ iPhone 5S ស្រកបន្តិចទៀតហើយ នៅអាមេរិច (រូបភាព៖ Gizmag)
ជាធម្មតា iPhone 5S ថ្មីមួយគ្រឿងមានតំលៃ ១៩៩ ដុល្លារ (មានជាប់កិច្ចសន្យា ២ឆ្នាំ) ។ ជាក់ស្តែង ចាប់តាំងពីថ្ងៃទី ១៩ ខែមេសា តទៅ ហាង RadioShack បានបញ្ចុះថ្លៃ ១០០ ដុល្លារ សម្រាប់តំលៃ នៃស្មាតហ្វូននេះ។ ជាមួយនឹង iPhone 4S ចាស់មួយគ្រឿង ដែលអាចនៅប្រើប្រាស់បានល្អ ដែល តំលៃរបស់វា គឺប្រហែល ១០០ ដុល្លារ អតិថិជនអាចយកវា មកដូរយក iPhone 5S ថ្មីមួយគ្រឿង បានភ្លាម។
ក្នុងនោះ បើសិនជាទិញ iPhone 5S ម៉ូដែល Unlock អតិថិជន ចំណាយប្រាក់តែ ៥៤៩ ដុល្លារ ប៉ុណ្ណោះ គឺទាបជាង ១០០ ដុល្លារ បើធៀបនឹងតំលៃប្រកាសបង្ហាញរបស់ Apple ៕
ប្រែសម្រួល៖ សិលា
ប្រភព៖ zing