CamNews

ទូរស័ព្ទ 

iPhone តំលៃទាប ត្រូវបានបញ្ជាក់ថាមានឈ្មោះ iPhone 5C, បង្ហាញខ្លួនជាមួយ iPhone 5S, តំលៃ 350 USD

ថ្មីៗនេះគេហទំព័រ Business Insider បានឲ្យដឹងថា ពួកគេទទួលបានប្រភពព័ត៌មានដ៏ទុកចិត្តមួយ
ដែលបានបញ្ជាក់ពីឈ្មោះហៅរបស់ iPhone តំលៃថោក ជាក់លាក់ថាជា iPhone 5C។

តាមគេហទំព័រនេះ បានបង្ហើបឲ្យដឹងថា iPhone 5C នឹងបង្ហាញខ្លួនរួមគ្នាជាមួយ iPhone 5S ហើយ
ស្មាតហ្វូននេះនឹងមានសំបកធ្វើពីជ័រ និងមានច្រើនពណ៌សំរាប់ជ្រើសរើស ដូចបណ្តាព័ត៌មានចចាម
អារាម កាលពីពេលមុនៗដូច្នេះដែរ។

ប្រអប់ជ័រសំរាប់ដាក់ iPhone មានព្រីនអក្សរ iPhone 5C ត្រូវបានលេចធ្លាយនៅលើអ៊ីនធឺណេត

អក្សរ "C" ត្រូវបានឲ្យដឹងថាជាពាក្យកាត់នៃពាក្យ "Color" ដែលចង់បញ្ជាក់ថា នេះគឺជា iPhone ដំបូង
គេដែលមានច្រើនពណ៌សំរាប់ជ្រើសរើស មិនមែនមានតែពីរពណ៌ ស និងខ្មៅ ដូច iPhone បច្ចុប្បន្ន
នោះទេ។ ដោយសារតែវា ជាគំរូតំលៃថោក​ ដូច្នេះហើយមនុស្សជាច្រើនបានគិតស្មានថា អក្សរ "C"
គឺជាពាក្យកាត់នៃពាក្យ "cheap" (តំលៃថោក)។

ប្រភពជាច្រើនបានបញ្ជាក់ថា iPhone 5C នឹងមានសំបកធ្វើពីជ័រ

ប្រភពខាងលើមិនបានបង្ហើបឲ្យដឹងពីតំលៃលក់របស់ iPhone 5C ទេ ប៉ុន្តែព័ត៌មានចចាមអារាមស្ទើរ
តែទាំងអស់កាលពីពេលមុនៗ បានបញ្ជាក់ឲ្យដឹងថា ស្មាតហ្វូននេះនឹងមានតំលៃលក់ប្រហែល 350
USD គឺស្ថិតក្នុងតំលៃស្មាតហ្វូនស៊េរីមធ្យម មិនមែនស្មាតហ្វូនតំលៃថោកឡើយ៕

ដោយ៖ សិលា
ប្រភព៖ VReview


Tags: cheap iPhone iPhone 5C apple smartphone hightech