CamNews

ព័ត៌មានបច្ចេកវិទ្យា 

CEO Apple មួយថ្ងៃរកលុយដាក់ហោប៉ៅបានជាង 26ម៉ឺនដុល្លារ

ថ្មីៗនេះគេហទំព័រព័ត៌មាន CNBC បានបង្ហាញពីតារាងឈ្មោះ CEO ដែលទទួលបាន
ប្រាក់
បៀវត្សខ្ពស់បំផុតនៅអាមេរិច ហើយវាមិនមានអ្វីដែលចម្លែកនោះទេនៅពេល
ដែល CEO Tim Cook
របស់ Apple កំពុងឈរលើលំដាប់ទីមួយនៅក្នុងតារាង។

តាម CNBC បានឲ្យដឹងថា CEO 52ឆ្នាំរូបនេះ ដែលចូលបម្រើការងារនៅ Apple កាលពីឆ្នាំ1998
នៅចន្លោះរយះពេលចាប់ពីឆ្នាំ2007 រហូតដល់ឆ្នាំ2011 ប្រាក់ចំណូលជាមធ្យមប្រចាំឆ្នាំរបស់គាត់
គឺ 95 លានដុល្លារ។ នេះមា​នន័យថា ការដែលគាត់មកការិយាល័យធ្វើការ មួយថ្ងៃក៏គាត់រកលុយ
ដាក់ក្នុងហោប៉ៅបានជាង 26 ម៉ឺនដុល្លារដែរ។ បច្ចុប្បន្នភាគហ៊ុនរបស់ Apple បានកើនថ្លៃ 32,56%
បើប្រៀបនឹងឆ្នាំមុន ដែលរឿងនេះក៏ធ្វើឲ្យទ្រព្យសម្បត្តិរបស់ CEO រូបនេះកើនឡើងទ្វេដងផងដែរ។

Tim Cook, CEO របស់ Apple

ប្រភពចំណូលប្រចាំឆ្នាំនេះ ត្រូវបានគិតតាមរយះប្រាក់បៀវត្សប្រចាំខែ ប្រាក់រង្វាន់ ប្រាក់ភាគហ៊ុន
និងប្រាក់ចំណូលដទៃផ្សេងទៀតរបស់ Tim Cook ដូចជាប្រាក់ធានារ៉ាប់រងជីវិត ការប្រាក់បានមកពី
ធនាគារជាដើម។

តាមស្ថិតិនេះ សូម្បីតែមហាសេដ្ឋី Larry Ellison – អ្នកមានលំដាប់ទី3 អាមេរិច ជាមួយទ្រព្យសម្បត្តិ
ទាំងអស់ជាង 41 ពាន់លានដុល្លារ ក៏នៅមានប្រាក់ចំណូលប្រចាំឆ្នាំចាញ់ឆ្ងាយ​ បើប្រៀបជាមួយ
លោក Tim Cook គឺទទួលបានតែ 70 លានដុល្លារប៉ុណ្ណោះ។ ចំណែកអ្នកឈរលំដាប់ទី3 នៅក្នុងតា
រាង គឺបានទៅលើលោក Rob Johnson – អតីតបុគ្គលិករបស់ Apple ជាមួយប្រាក់ចំណូលប្រចាំឆ្នាំ
53 លានដុល្លារ៕

ដោយ៖ សិលា
ប្រភព៖ k14


Tags: Apple CEO find 260000 USD on day tim cook hightech news