រូបភាពស្តីពី iPad mimi ពណ៌ខ្មៅត្រូវបានបង្ហោះឡើងនៅលើគេហទំព័រ Gizmodo បានឲ្យឃើញ
ថា សំបកផ្នែកខាងក្រោយរបស់ឧបករណ៍នេះត្រូវបានធ្វើពីអាលុយមីញ៉ូម Anode ដូចគ្នានឹង
iPhone 5។ តាមព័ត៌មានមួយចំនួនកាលពីមុននេះ iPad mini ប្រើស៊ីម nano SIM, Camera 2 គឺ
ខាងមុខ និងខាងក្រោយ និងរូបសណ្ឋានមិនចាញ់ iPad 2 ឡើយ។
គំរូច្នៃប្រឌិត iPad mini
ជាមួយរូបរាង និងរូបសណ្ឋានដូច្នះ លទ្ធភាពច្រើនដែល iPad mini នឹងត្រូវលក់ក្នុងតំលៃខ្ពស់ជាង
199 USD របស់គូប្រជែងដូចជា Google Nexus 7 រឺ Amazon Kindle Fire HD បច្ចុប្បន្ននេះ។
បើសិន iPad mini មានរូបរាង និងពណ៌ខ្មៅដូចរូបខាងលើនេះមែន ពិតជាស្អាត ហើយប្លែកភ្នែក
ជាងមុនច្រើន មែនទេប្រិយមិត្តទាំងអស់គ្នា?
ដោយ៖ សិលា
ប្រភព៖ Zng