CamNews

ទូរស័ព្ទ 

លេចចេញរូបភាពចចាមអារាម Render រួមជាមួយរូបសណ្ឋាន Hardware របស់ Xperia SP?

ថ្មីៗនេះ នៅលើគេហទំព័រ XperiaBlog បានបង្ហោះនូវរូបភាព render (រូបភាពនៅលើកុំព្យូទ័រ)
ដែលត្រូវបានគេចាត់ទុកថាជា Xperia SP។ ក្នុងនោះ ការរចនាម៉ូដទូទៅ Xperia SP នឹងនៅ
តែរក្សារាងជ្រុងៗដូច Xperia Z, គែមខាងស្តាំនៃស្មាតហ្វូន បំពាក់នូវបណ្តាប៊ូតុងបន្ថយ តំឡើង
សម្លេង, ប៊ូតុងបិទ/បើក, និងប៊ូតុងថតរូប។

និយាយពីរូបសណ្ឋានវិញ Xperia SP ប្រហែលជាស្ថិតក្នុងប្រភេទស្មាតហ្វូនស៊េរីមធ្យម ដោយវា
គ្រាន់តែបំពាក់នូវ CPU Dual Core ល្បឿន 1,7GHz, GPU Adreno 320, អេក្រង់ 4,6", កំរិតពន្លឺ
720p, មេម៉ូរីក្នុង 8GB និងអាចបន្ថែមមេម៉ូរីក្រៅបានតាមកាត microSD។ ក្រៅពីនេះ អ្នកប្រើប្រាស់
បានសង្ឃឹមថា ស្មាតហ្វូន Sony នេះនឹងមានកាមេរ៉ាទំហំ 8MP, ប្រើប្រាស់ Sensor Exmor RS ផង
ដែរ។



សូមបញ្ជាក់ផងដែរថា Sony នឹងប្រារព្ធធ្វើព្រឹត្តិការណ៍បង្ហាញផលិតផលថ្មីមួយ នៅថ្ងៃទី18/3 ឯមូស្គូ
ប្រទេសរុស្ស៊ី។ យើងសង្ឃឹមថា នោះប្រហែលជាពេលវេលាដែល Xperia SP នឹងបង្ហាញខ្លួនជាផ្លូវ
ការ៕

ដោយ៖ សិលា
ប្រភព៖ TTE


Tags: Xperia SP sony smartphone hightech