CamNews

យល់ដឹង 

យុវតីម្នាក់លក់សក់ដើម្បីទិញផ្ទះជូនឪពុកម្តាយ

ក្រោយពី១២ឆ្នាំដែលបានថែរក្សា ក្មេងស្រីNatasha Moraes De Andrade បានកាត់សក់
ជា
លើកដំបូងនិងបានលក់ប្រវែង១,៦ម៉ែត្រ ដើម្បីយកលុយទិញផ្ទះមួយខ្នងដែលក្រុម
គ្រួសារ
របស់នាងតែងស្រមៃចង់បានជាយូរមកហើយ។

ក្រោយពេលកាត់សក់ Natashaបានយំ។ ប៉ុន្តែឥឡូវនាងមានអារម្មណ៍រីករាយជាមួយនឹងឆាកជី
វិតថ្មី។
ក្មេងស្រីនេះរស់នៅក្នុងទីក្រុងក្រីក្រមួយឯRio de Janeiro (Brazil) ដែលពីមុនមិនដែលស្គាល់ឡើយ
នូវអ្វីដែលហៅថាការរីករាយចិត្តដូចបណ្តារក្មេងដ៏ទៃ ព្រោះរៀងរាល់សប្តាហ៍នាងបានប្រើពេលវេលា
ច្រើនដើម្បីកក់សក់ និងប្រើពេលអស់១ម៉ោងកន្លះដើម្បីសិតសក់។ បញ្ហានេះបានធ្វើអោយនាងក្លាយ
ជាក្មេងស្រីដែលតែងតែរវល់និងហត់នឿយ។
បច្ចុប្បន្ន ជាមួយសក់ប្រវែង៤០cm ជារៀងរាល់ថ្ងៃNatash ប្រើពេលតែប៉ុន្មាននាទីប៉ុណ្ណោះក្នុងការកក់
សក់ ដែលធ្វើនាងមានភាពងាយស្រួលជាងមុន។ មិនតែប៉ុណ្ណោះ ពីមុនNatasha ត្រូវគេងក្នុងបន្ទប់
ដ៏សែនតូចចង្អៀត ឥឡូវជាមួយចំនួនប្រាក់3.000 អឺរ៉ូ ដែលបានមកពីការលក់សក់ នាងអាចទិញ
បានផ្ទះមួយថ្មីនិងធំទូលាយជាងមុនសំរាប់គ្រួសាររបស់នាង៕

Ảnh: The Sun.

Natasha និងសក់ដ៏វែងរបស់ខ្លួនកាលពីមុន

Ảnh: The Sun.

ឆាកជីវិតរបស់Natasha មានការផ្លាស់ប្តូរច្រើនពេលកាត់សក់ខ្លី

ដោយ៖ និស្ស័យ
ប្រភព៖ vnexpress


Tags: long hair sale hair buy house social