CamNews

ព័ត៌មានបច្ចេកវិទ្យា 

[Concept] iPhone 6 និង 6C ប្រើ iOS 8 នឹងមានរូបរាង យ៉ាងណាដែរទៅ?

លេចចេញនូវវើហ្សិន រចនាម៉ូត ថ្មីមួយទៀត ដែលត្រូវបានគេចាត់ទុកថា ជាគំរូ iPhone ជំនាន់ថ្មី របស់ Apple ដែលប្រភពផ្គត់ផ្គង់មកពី iPhonesoft។

នៅយ៉ាងតិចក៏ ៦ខែទៀតទើប Apple បង្ហាញណែនាំប្រព័ន្ធប្រតិបត្តិការ iOS 8 ហើយយ៉ាងតិចក៏ត្រូវ រង់ចាំដល់ ៩ខែទៀតដែរ ទើបអ្នកប្រើប្រាស់ អាចធ្វើការអាប់ឌេត ប្រើប្រាស់ iPhone 6។ ជាក់ស្តែង អ្នករចនាម៉ូត Eric Vasille មកពី iPhonesoft បានធ្វើការរចនាម៉ូត រូបភាពរបស់ iPhone 6 និងគំរូ 6C ដោយយកលំនាំពី iPad Air។

តាមរយះម៉ូដែល concept នេះ iPhone 6 នឹងមានការរចនាម៉ូត edge-to-edge (ស៊ុមអេក្រង់ដ៏ស្តើង), ស្មាតហ្វូនមានកម្រាស់តែ 6mm, មានរន្ធដោតកាតក្រៅ microSD និងមានកាមេរ៉ា 20 megapixel។ ក្នុងនោះ iOS 8 នឹងជាវើហ្សិនអាប់ឌេតបន្តិចបន្តួចពី iOS 7 ដែលមាន Interface រាបស្មើដូចសព្វថ្ងៃ នេះប៉ុណ្ណោះ។ កត្តានេះ ត្រូវបានគេចាត់ទុកថា វាសមហេតុផលណាស់ ព្រោះថា គ្មានហេតុផលអ្វី ដែល Apple ចាំបាច់ត្រូវធ្វើការរចនាម៉ូត Interface ២ឆ្នាំជាប់គ្នា សម្រាប់ប្រព័ន្ធប្រតិបត្តិការ របស់ ខ្លួននោះទេ។

ទន្ទឹមនឹងនោះ iPhone 6C នៅតែបន្តជាម៉ូដែល ដែលមានសំបកធ្វើពីជ័រ ជាមួយការរចនាម៉ូត ស្រដៀងទៅនឹងគំរូ iPhone 6។ ជាក់ស្តែង ការរចនាម៉ូតដូចអ្វីដែលបាននិយាយនេះ គឺមិនខ្ពស់ នោះទេ។ អ្នកជំនាញជាច្រើននាក់ បានរំពឹងទុកថា iPhone 6C (ប្រសិនបើមានមែន) នឹងត្រូវបាន Apple អាប់ឌេត chip ឲ្យខ្លាំងជាងមុនបន្តិចប៉ុណ្ណោះ សម្រាប់ការរចនាម៉ូត របស់វាវិញ គឺនៅតែរក្សា ដូចមុន បើប្រៀបជាមួយនឹង iPhone 5C។

សូមទស្សនាបណ្តារូចភាព iPhone 6 និង 6C វើហ្សិន Concept ដ៏ស្អាតថ្មីមួយទៀត ខាងក្រោម នេះទាំងអស់គ្នា៖

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: concept iPhone 6 iPhone 6C iOS 8 Smartphone Apple Hightech