CamNews

បច្ចេកវិទ្យា 

Google+ បង្ហាញពីភាពរីកចំរើនរបស់ខ្លួន

នៅក្នុងពិធីការប្រកាសមួយស្តីពីស្ថានភាពពាណិជ្ជកម្មសំរាប់ត្រីមាសទី ៣ របស់ខ្លួន គេហ
ទំព័រស្វែងរកដ៏ធំបំផុតលើពិភពលោក Google បានបង្ហើបអោយដឹងថា គេហទំព័រកំសាន្ត
សង្គមថ្មី Google+ ដែលទើបតែបង្កើតឡើងនោះកំពុងតែទទួលបានបរិមាណដ៏ច្រើនលើស
លប់នៃចំនួនអ្នកចុះឈ្មោះលើទំព័រនេះ ដែលជាចំនួនមួយហួសពីការរំពឹងទុកទៅទៀត ។

តាមសំដីរបស់នាយកប្រត្តិបត្តិ Google លោក Larry Page បានអោយដឹងថា"គ្រប់ៗគ្នានៅ
តែបន្តធ្វើការចុះឈ្មោះនៅលើ Google+ ។ កំរិតល្បឿនរបស់វាមានការកើនឡើងគួរអោយ
ភ្ញាក់ផ្អើល ហើយនេះគ្រាន់តែជាការចាប់ផ្តើមដំបូងប៉ុណ្ណោះ" ។

នៅក្នុងត្រីមាសទី៣ កន្លងមក Google មានចំណូលចំនួន ៩,៧ពាន់លានដុល្លាអាមេរិក គឺមាន
ការកើនឡើងចំនួន ៣៣ ភាគរយធៀបជាមួយនឹងត្រីមាសដូចគ្នាកាលពីឆ្នាំកន្លងទៅ ដែល
មានចំណូលត្រឹមតែ ២,៧ពាន់លានដុល្លាអាមេរិកប៉ុណ្ណោះ ។

លោក Larry Page បន្ថែមថា"យើងខ្ញុំទទួលបានជោគជ័យដ៏អស្ចារ្យសំរាប់ត្រីមាសនេះ ហើយ
ចំនួនទូរស័ព្ទ Android ដែលបានដំណើរការគិតមកដល់បច្ចុប្បន្ននេះមានចំនួនសរុបរហូតដល់
១៩០លានគ្រឿង និងមានចំនួនជាង ២០០លាននាក់កំពុងតែបានប្រើប្រាស់នូវ Web Browser
Chrome ផងដែរ " ។

គួរបញ្ជាក់ផងដែរថាព្រឹត្តិការណ៍ដែលលេចធ្លោមួយទៀតនៅក្នុងរយៈកាលបីខែកន្លងមកនេះ
របស់ Google គឺការចំណាយប្រាក់ចំនួន ១៣ពាន់លានដុល្លាអាមេរិក ដើម្បីទិញក្រុមហ៊ុន
ផលិតទូរស័ព្ទ Motorola Mobility ធ្វើជាកម្មសិទ្ធថ្មីរបស់ខ្លួន ៕

ប្រភព៖ Cnet
ដោយ៖ រស្មី

Tags: electronicandroidgooglechromegoogle+google