CamNews

ទូរស័ព្ទ 

Nokia 603 រំលេចពណ៌ មានអ្វីៗគ្រប់យ៉ាង​សំរាប់អ្នក​ដែល​ត្រូវការ​សាកល្បង​អ្វីដែល​ថ្មី

អ៊ីស្តែនប៊ុល (តួគី) និងហិលស៊ីនគី (ហ្វាំងឡង់) ៖ ថ្ងៃនេះ Nokia ប្រកាសអំពី Nokia 603
ស្មាតហ្វូនថ្មី ដែលរំលេចពណ៌ដ៏ស្រស់ឆើតឆាយ មានតំលៃលក់កាន់តែប្រសើរឡើង និង
មានភ្ជាប់មកជាមួយស្រាប់ នូវកម្មវិធីថ្មីៗជាច្រើន រួមជាមួយ NFC។ នៅពេលដំណាលគ្នា
នេះដែរ Nokia ក៏បានបង្ហាញកាសស្តាប់ ត្រចៀក មួយម៉ូដែលថ្មីទៀតដែលទ្រទ្រង់ NFC គឺ
Nokia Luna Bluetooth។

Nokia 603 បានត្រូវរចនាឡើងយ៉ាងសំរិតសំរាំងសំរាប់ផ្តល់ជូនជាពិសេសអ្នកដែលចាប់ផ្តើម
ប្រើស្មាត ហ្វូន និងអតិថិជនទូរស័ព្ទបច្ចុប្បន្នដែលមានបំណងប្តូរស៊េរី ហើយនិយមផលិតផល
ប្រកបដោយបច្ចេក វិទ្យាថ្មី និងលក្ខណៈពិសេសច្រើនរួមបញ្ចូលគ្នា។

ស្មាតហ្វូនស៊េថ្មីបំផុតខាងលើនេះឆ្លុះបញ្ចាំងអោយឃើញពីជំនឿរបស់ Nokia ពោលគឺការ​
ប្តេជ្ញា​ធ្វើ អោយតំលៃ និងគុណភាពកាន់តែប្រសើរឡើង។ Nokia 603 មានលក្ខណៈសម្បត្តិ
ជាច្រើន ដែលក្នុង នោះមានដូចជា ផ្ទៃអេក្រង់មុខប្រភេទ Clear Black ទំហំ ៣,៥ អ៊ីញ, កញ្ចក់
​ធន់នឹងភាពឆ្កូតហើយថែម ទាំងស្រួលមើលនៅក្រោមពន្លឺថ្ងៃ ។ ដោយមានតំលៃលក់ប្រហាក់
ប្រហែល ២០០ អឺរ៉ូ, Nokia 603 មាន កម្មវិធីភ្ជាប់មកជាមួយស្រាប់ដូចជា ផែនទី និងកម្មវិធី​
បណ្តាញសង្គម ហ្គែម និងកម្មវិធីដែលសុទ្ធតែ បានកែលំអថ្មី, មានសមត្ថភាពថត-កែ-បញ្ជូន
រូបភាព និងដំណើរការលឿន​ជាមួយនឹងអង្គគណនាទំហំ 1GHZ។ លើសពីនេះ Nokia 603
មាន NFC ដែលធ្វើការបញ្ជូនសំឡេង រូបភាព ឬទិន្នន័យផ្សេងៗ ដោយពុំចាំបាច់ភ្ជាប់ខ្សែឬ
ស្វែង​រកឈ្មោះឧករណ៍ចល័តឡើយ ។ ចង់ភ្ជាប់ទំនាក់ទំនងវាជាមួយនឹង ឧបករណ៍ដទៃ
ដែលមាន NFC ដូចគ្នា ដូចជាកាស Nokia Luna Bluetooth គ្រាន់តែ​យកឧបករណ៍​​ទាំង ពីរ​
មកប៉ះគ្នានោះវានឹងដំណើរការតែម្តង។
អ្នកស្រី Tuula Rytila នាយករងនៃក្រុមហ៊ុន Nokia បានមានប្រសាសន៍ថា ៖ ��ស្មាតហ្វូន
Nokia603 គឺលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងបន្តរបស់ Nokia ដើម្បីផ្តល់នូវ​ស្រឡាយ​
ផលិតផល ដែលឆ្លើយតបទៅ នឹងតំរូវការរបស់អតិថិជននៅទូទាំងពិភពលោក។ ទោះជា
ស្ថិត​នៅក្នុងលំដាប់​នៃតំលៃលក់ណាក៏ដោយ ក៏គោលដៅដ៏ចំបងរបស់ Nokia ឥតប្រួលប្រែ
គឺ ធានាគុណភាព ធានាការភ្ជាប់ទំនាក់ទំនងកាន់តែ ប្រសើរឡើង និងធានាការផ្តល់ជូននូវអ្វី
ដែលថ្មី ដូចជា NFC ជាឧទាហរណ៍ស្រាប់។��

Nokia 603 ដំណើរការលើប្រព័ន្ធប្រតិបត្តិការ Symbian Belle និងផ្តល់ភាពងាយស្រួលក្នុងការ
រៀបចំ Shortcut និងដាក់ Live Widgets ផ្សេងៗ ព្រោះវាមាន Homescreen ដល់ទៅ ៦។
ក្នុងកិច្ចការបន្តពង្រីកឧបករណ៍បន្ថែម, Nokia ក៏បានបង្ហាញកាស Nokia luna Bluetooth ដែល
បាន ត្រូវរចនាឡើងយ៉ាងពិសេស និងមាន NFC។ វាមានច្រើនពណ៌សំរាប់ជ្រើសរើស អាច
ប្រើប្រាស់​បាន រហូតដល់ទៅ ៨ ម៉ោង ហើយងាយស្រួលសាកថ្ម។ បច្ចេកវិទ្យារបស់ Nokia ផ្តល់លទ្ធភាពជូនអ្នក ប្រើប្រាស់ទទួលទូរស័ព្ទដោយដកប្រដាប់ស្តាប់ចេញពីឧបករណ៍កាស និងទំលាក់ទូរស័ព្ទដោយ គ្រាន់តែរុញវាចូលទៅកន្លែងដើមវិញតែប៉ុណ្ណោះ។ តំលៃប្រហាក់
ប្រហែលនៃ Nokia luna Bluetooth គឺ ៦៩ អឺរ៉ូ។
Nokia 603 មានពីរពណ៌សំរាប់ផ្តល់ជូនអ្នកប្រើប្រាស់គឺ ពណ៌ខ្មៅ និងស។ ចំណែកសំបកខាង
ក្រោយ មាន ៦ ពណ៌គឺ ខ្មៅ ស ក្រហមទុំ បៃតង លឿង និងខៀវ។ រីឯកាស Nokia luna Bluetooth ក៏មានច្រើន ពណ៌ដូចគ្នាគឺ ខ្មៅ ស ក្រហមទុំ បៃតង និងខៀវខ្ចី។

ផលិតផលទាំងពីរនេះនឹងត្រូវចែកចាយជាសាកល នៅក្នុងត្រីមាសទីបួនក្នុងឆ្នាំ ២០១១ នេះ។
ព័ត៌មានបន្ថែមអំពី Nokia 603 សូមចូលអាន ៖ www.nokia.com/603
ព័ត៌មានបន្ថែមអំពីស្មាតហ្វូន Symbian Belle ថ្មីៗ៖ www.nokia.com/symbianbelle

ប្រភព៖ Nokia Press

Tags: nokianfcsymbian bellenokia 603luna bluetooth