CamNews

ថេបប្ល៊ែត 

Tablet ល្អមានតម្លៃថោកបំផុត

យោងតាមព័ត៌មានមួយចំនួននិយាយថា នៅពេលខាងមុខ តម្លៃរបស់ tablet នឹងត្រូវធ្លាក់
ចុះទាប់បំផុតដែលមិនធា្លប់មានពីមុនមក ដូច្នេះអ្នកប្រើប្រាស់នឹងមានឱកាសក្នុងការស្វែង
រក tablet ដែលខ្លួនពេញចិត្ត។


អ្នកវិភាគបានយល់ថា ស្ថិតនៅចន្លោះ Apple iPad និង Kindle Fire មាន tablet ជាច្រើន
ដែលកំពុងរើបម្រាស់ខ្លួនដើម្បីរស់។ វិធីមួយដើម្បីបង្កើនចំនួននៃការលក់ចេញរបស់ខ្លួន
នោះគឺការលក់បញ្ចុះតម្លៃ ប៉ុន្ដែប្រាក់ចំណូលរបស់ក្រុមហ៊ុនទាំងនោះនឹងត្រូវធ្លាក់ចុះ ទោះ
ជាយ៉ាងនេះក្ដីវាក៏អាចធ្វើអ្នកប្រើប្រាស់ទទួលបានប្រយោជន៍ច្រើន។


នៅឯសកលវិទ្យាល័យ IGNOU រដ្ឋមន្រ្តីក្រសួងបច្ចេកវិទ្យាព័ត៌មានលោក kapilsibal បាន
ប្រកាសថា ប្រទេស ឥណ្ឌានឹងលក់ tablet ក្នុងតម្លៃ៣៥ដុល្លារអាមេរិកដែលមានឈ្មោះ
ថា Sakshat ហើយវានឹងត្រូវចែកចាយសម្រាប់ប្រទេសនេះនៅក្នុងខែតុលា។ Sakshat
មានអេក្រង់ ថាច់ស្រ្គីន៧ inch និង RAM 2 GB កាមេរ៉ាមុខហាតវែរ 32 GB Wi-Fi និងផត
USB។



HP TouchPad បច្ចុប្បន្នមានតម្លៃ១០០ដុល្លារ សម្រាប់ប្រភេទ 16 GB និង១៥០ដុល្លារ
សម្រាប់ 32 GB។ ដោយសារចំនួនមានកំណត់ អ្នកប្រើប្រាស់អាចទិញតពីអ្នកផ្សេងក្នុង
តម្លៃខ្ពស់ជាងនេះបន្ដិត។



គេហទំព័រ MIC Gadget ផ្សាយថា Lenovo A1 គឺជា tablet ដែលមានតម្លៃថោកជាងគេ
បំផុតក្នុងលោក។កុំព្យូទ័រនេះមានតម្លៃត្រឹមតែ ២០០ដុល្លារ (16 GB) ប៉ុន្ដែវាត្រូវបានលក់
នៅប្រទេសចិនក្នុងតម្លៃ ១៥៦ដុល្លារ។ម៉ាស៊ីននេះមានអេក្រង់ touchscreen 7 inch,
GPS, processor , Cortex A8 1 GHz ដែលមាន ៤ពណ៌អាចជ្រើសរើសបានគឺ ស ខ្មៅ
ខៀវ និង ស៊ីជំពូ។


HTC Flyer ដែលជា tablet មួយមានអេក្រង់ 7 inch ត្រូវបានក្រុមហ៊ុនលក់រាយ Best Buy បញ្ចុះតម្លៃដល់ទៅ២០០ដុល្លារ(តម្លៃដើមគឺ ៥០០ដុល្លារ) ក្រោយពី Kindle Fire ត្រូវបាន
ដាក់លក់ ២ថ្ងៃ។


កាលពីចុងខែកញ្ញា table BlackBerry PlayBook ក៏ត្រូវបានលក់បញ្ចុះតម្លៃដល់ទៅ២០០
ដុល្លារសម្រាប់ទីផ្សាអាមេរិក។មូលហេតុនៃការលក់បញ្ចុះតម្លៃនេះគឺដោយសារតែចំនួន
លក់ចេញបានតិចជាងការរំពឹងទុករបស់ក្រុមហ៊ុន RIM។ដូច្នេះ ពួកគេបង្ខំចិត្តលក់ក្នុង
តម្លៃថោកដើម្បីទាក់ទាញអតិថិជនឱ្យបានច្រើន។


Archos G9 ប្រភេទ 8 inch មានតម្លៃ ២៨០ដុល្លារ ចំណែក 10 inch វិញមានតម្លៃ ៣៥០
ដុល្លារ។អ្នកប្រើប្រាស់អាចជ្រើសរើសយក អង្គចងចាំ Flash ឬ hard disk 250 GB ។ម៉ា
ស៊ីនមានតម្លៃទាបបែបនេះគឺដោយសារសម្បករបស់វាត្រូវបានធ្វើឡើងពីជ័រដែលមាន
តម្លៃថោក ។ Tablet នេះត្រូវបានលក់ចាប់ពីចុងខែកញ្ញាតទៅ ៕

ដោយ ៖ សូរីយ៉ា
ប្រភព ៖ tggf


Tags: computerkindle firetabletslowest pricein the worldapple ipadsakshatlenovo a1archos g9