CamNews

ផលិតផលថ្មី 

កាសស្តាប់ចម្រៀងថ្មីរបស់ Apple ទំនើប ស្អាត និងតូចជាងមុន

នៅក្នុងពិធីបង្ហាញ iPhone 5, Apple ក៏បានធ្វើការណែនាំនូវផលិតផលថ្មីមួយផងដែរ
គឺកាស
ស្តាប់តន្រ្តី EarPods ជាមួយនឹងការអភិវឌ្ឍន៍គួរឲ្យចាប់អារម្មណ៍។
បើតាម Apple បានឲ្យដឹងថា ពួកគេបានចំណាយអស់រយះពេល 3ឆ្នាំដើម្បីធ្វើការស្រាវជ្រាវ និង
សំរេចចេញនូវផលិតផលនេះឡើង។ ក្រុមហ៊ុនបានបន្តថា ស៊េរីកាសមុនៗ ជាធម្មតាតែងតែជ្រុះ
ពីត្រចៀកក្នុងពេលកំពុងធ្វើការ ហើយសំរាប់អ្នកដែលមានរន្ធត្រចៀកធំ គឺមានការលំបាកប្រើ
ប្រាស់វា។ ដូច្នេះហើយក្រុមហ៊ុនក៏សំរេចចិត្ត ណែនាំនូវ EarPods ថ្មីងាយស្រួលប្រើ និងស្និទស្នាល
ជាងមុន។
EarPods ដែល Apple ទើបធ្វើការបង្ហាញណែនាំ
 
Model នេះមានការរចនាម៉ូដតូចជាងមុន មានបំពាក់នូវ Speaker ចំនួន2 ទាំងខាងឆ្វេង និងខាងស្តាំ
(ម្ខាងមានពីរ) ដែលអនុញ្ញាតឲ្យសំលេងចូលត្រង់ក្នុងរន្ធត្រចៀក បន្ថយសំលេងរំខាននៅខាងក្រៅ
និងផ្តល់នូវគុណភាពសំលេងល្អជាងមុន។
 
បើតាមគំរោង, EarPods នឹងត្រូវបានដាក់លក់នៅលើទីផ្សារ ដូចជាឧបករណ៍ដាច់មួយ ជាមួយតំលៃ
29 USD។ លើកលែងតែបណ្តា Version iPod Touch ថ្មី, iPod Nano ថ្មី និង iPhone 5 នឹងត្រូវបន្ថែម
មកជាមួយនូវកាសស្តាប់តន្ត្រីទំនើបមួយនេះ៕
ដោយ៖ សិលា
ប្រភព៖ K14

Tags: headphones earpods apple new production hightech