CamNews

ទូរស័ព្ទ 

រូបភាព Concept ថ្មីៗបំផុត ស្តីពីស្មាតហ្វូន iPhone 6 អេក្រង់ទំហំ ៤,៧អ៊ីន និង ៥,៧អ៊ីន

បើយោងតាមរូបគំនូសដែលបានលេចចេញចចាមអារាម ដែលត្រូវបានគេចាត់ទុកថា ជារូបគំនូស របស់ស្មាតហ្វូនជំនាន់បន្ទាប់ Apple, iPhone 6 អេក្រង់ 4.7 inch មានខ្នាតប្រវែង 137 x 66 x 7 mm, ក្នុងនោះម៉ូដែលទំហំអេក្រង់ 5.7 inch មានខ្នាតប្រវែង 157 x 77 x 6,7 mm។ iPhone 6 អេក្រង់ 4.7 inch ត្រូវបានរំពឹងទុកថា នឹងបង្ហាញខ្លួននៅក្នុងឆ្នាំនេះ ក្នុងពេលដែល iPhone phablet នឹងបង្ហាញ ខ្លួនរាងយឺតបន្តិច គឺរហូតដល់ឆ្នាំ២០១៥។ 

គេហទំព័របច្ចេកវិទ្យា MacRumors បានជួលអ្នកជំនាញរចនា Ferry Passchier ដោយផ្អែកតាម ម៉ូដែល iPhone ថ្មីទាំងពីរ ដែលបានលេចចេញរូបគំនូសចចាមអារាម កាលពីពេលថ្មីៗនេះ។ រូបភាព Concept ដែលរចនាចេញមក បានបង្ហាញឲ្យឃើញថា iPhone ថ្មីមានគែមៗរាងមូលជាងមុន ហើយ មានស៊ុមព័ទ្ធអេក្រង់នៅខាងលើ និងខាងក្រោមតូចជាងមុន។

iPhone 6 (ខាងឆ្វេង) និង iPhone phablet (ខាងស្តាំ)


ពីឆ្វេងមកស្តាំ: iPhone 5s, iPhone 6, iPhone phablet និង iPad mini

ក្នុងនោះ អ្នករចនា Federico Ciccarese ក៏ទើបតែបង្ហោះនៅអាល់ប៊ុមរូបភាព Concept iPhone 6 ដ៏លេចធ្លោអស្ចារ្យ ជាមួយនឹងអេក្រង់ទំហំធំ និងមានរូបរាងកម្រាស់ដ៏ស្តើង។ 

 

ប្រែសម្រួល៖ សិលា
ប្រភព៖ vreview


Tags: iphone 47 inch & 57 inch iPhone 6 Smartphone Apple Hightech