អ្វីដែលដែល iFan ជាច្រើននាក់បាន និងកំពុងរង់ចាំយ៉ាងអន្ទះសារ អស់រយះពេលដ៏
យូរហើយនោះ ឥឡូវបានមកដល់ទីផ្សារប្រទេសកម្ពុជាហើយ។
តាមរយះគេហទំព័រទូរស័ព្ទក្នុងស្រុកមួយបានបង្ហាញឲ្យឃើញថា តំលៃលក់នៃស្មាតហ្វូនស៊េរីថ្មី
ដ៏ទំនើបរបស់ Apple ដែលទើបតែដាក់បង្ហាញខ្លួនកាលពីថ្ងៃទី12/9 នៅអាមេរិចនោះ ត្រូវបាន
ដាក់លក់ក្នុងតំលៃដ៏ខ្ពស់មួយគឺ 1.200 USD(មួយពាន់ពីររយដុល្លារអាមេរិច) សំរាប់ iPhone 5
ទំហំ 16 GB version អន្តរជាតិ។ តំលៃនេះគឺមិនសូវខុសគ្នាប៉ុន្មានទេ សំរាប់តំលៃដាក់លក់លើ
ទីផ្សារនៅហុងកុង និង វៀតណាមដែល Camnews បានផ្សាយកាលពីព្រឹកម្សិលមិញ។
សំរាប់ iPhone 5 32 GB និង 64 GB នៅមិនទាន់ដាក់តំលៃនៅឡើយទេ។ តែបើតាមបទពិសោធន៍
ការដាក់លក់ iPhone ស៊េរីមុនៗមក តំលៃរវាង iPhone 16 GB និង 32 GB , រវាង iPhone 32 GB
និង 64 GB គឺចន្លោះពី 100 ទៅ 150 USD។ សំរាប់ព័ត៌មានពីតំលៃ iPhone 5 32 GB និង 64 GB
Camnews នឹងធ្វើការទំនាក់ទំនងស្វែងរក ដើម្បីចុះផ្សាយជូនប្រិយមិត្តទស្សនានៅពេលក្រោយៗ
យ៉ាងឆាប់បំផុត៕
ដោយ៖ សិលា