ក្រុមហ៊ុនSonyនឹងរួមជាមួយLG, Sharp, Toshiba ផ្គត់ផ្គង់panels សំរាប់iPhoneថ្មី
បើតាមការប៉ាន់ស្មាននឹងចាប់ផ្តើមនៅពាក់កណ្តាលចុងឆ្នាំនេះ។
តាមwebsite IHS Displaybank, Sony ចាប់ផ្តើមផលិតអេក្រង់តាំងពីខែមីនា/2012 និងបង្កើនល្បឿន
បរិមាណផលិតនៅខែឧសភាដើម្បីឲទាន់ការចេញលក់iPhone នៅសរទរដូវខាងមុខនេះ។
ប្រភពព័ត៌មាននេះបានឲដឹងថា អេក្រង់iPhone ជំនាន់ទី6 នឹងប្រើប្រាស់បច្ចេកវិទ្យា"in-cell" ដែល
អនុញាតិបញ្ចូលដោយផ្ទាល់Sensor ជាមួយ LCD displayដើម្បីធ្វើឲវាក្លាយជាបន្ទះតែមួយគត់ ដែល
ជួយទូរស័ព្ទស្តើងជាងមុន។ ជាក់ស្តែងដំណាក់កាលផលិតអេក្រង់"in-cell" នេះ គឺពិតជាស្មុគស្មាញ
ណាស់និងត្រូប្រើរយះពេលយូរ។ ដូច្នេះApple ត្រូវបន្ថែមអ្នកផ្គត់ផ្គង់មួយទៀតគឺSonyដើម្បីធានា
ដល់បរិមាណ។
រូបភាពសប្បនិមិ្មតiPhone ជំនាន់ទី6
ក្រុមហ៊ុនពីររបស់Taiwan AU Optronics និង Chimei Innolux ក៏មានសមត្ថភាពក្នុងការផលិតPanels
"in-cell" ប៉ុន្តែApple មិនបានជ្រើសរើសពួកគេធ្វើជាដៃគូឡើយដោយសារតែរោងចក្រមិនទាន់បាន
រៀបចំស្រួលបួលរហូតដល់ត្រីមាសទីII ឆ្នាំ2012។
iPhone ជំនាន់ទី6 នឹងបញ្ចេញលក់នៅចុងឆ្នាំ2012នេះ ដោយប្រើប្រាស់អេក្រង់4 inch Retina ធ្វើឲ
រូបភាពSuper Smooth និងមុំមើលបានធំទូលាយ៕
ដោយ៖ nano
ប្រភព៖ VB