ក្នុងពេលដែលគូប្រកួតរបស់ខ្លួនមកពីតៃវ៉ាន់ បំពាក់នូវកាមេរ៉ាបច្ចេកវិទ្យា Ultrapixel 4 megapixel
ស្មាតហ្វូនរបស់ Sony បំពាក់នូវ sensor Exmor RS ស៊េរីថ្មីបំផុតជាមួយកំរិតពន្លឺ 13 megapixel។
នៅក្នុងការប្រៀបធៀបដែលទើបតែត្រូវបាន GSM Arena ធ្វើឡើង ស្ទើរតែគ្រប់រូបភាព ដែលថត
ពី HTC One សុទ្ធតែមានភាពភ្លឺច្បាស់ល្អជាង បណ្តារូបភាពថតពី Xperia Z បើទោះជាម៉ូដែលនេះ
បំពាក់នូវ Sensor កំរិតពន្លឺ 13 megapixel ក៏ដោយ។
ជាក់ស្តែង បើសិនជា zoom ឲ្យជិតហើយថត កំរិតពន្លឺតែ 4 megapixel នៅលើ camera HTC One
ច្បាស់ចាញ់ Xperia Z ជាមួយ camera 13 megapixel។ នៅក្នុងលក្ខខណ្ឌខ្វះពន្លឺ, HTC One ថតរូប
បានភ្លឺច្បាស់ ពណ៌ស្រស់ស្អាតជាង Xperia Z។
សូមទស្សនារូបភាពប្រៀបធៀបខាងក្រោមនេះ ទាំងអស់គ្នា ៖
រូបភាពថតពី HTC One
រូបភាពថតពី Xperia Z
រូបភាពថតពី HTC One ពេល Zoom ជិត
រូបភាពថតពី Xperia Z ពេល Zoom ជិត
ដោយ៖ សិលា
ប្រភព៖ VE