CamNews

ទូរស័ព្ទ 

Apple នឹង​លាក់កាមេរ៉ា និងហ្វ្លាស របស់ ​iPhone

បណ្ដា iPhone ជំនាន់ថ្មីបន្ទាប់ របស់ Apple អាចនឹងត្រូវបានបំពាក់ភ្លើងហ្វ្លាស សម្រាប់កាមេរ៉ា
មុខ ប៉ុន្ដែ ទាំងកាមេរ៉ា ទាំងភ្លើងហ្វ្លាស ត្រូវបានលាក់ ដើម្បីធ្វើឱ្យរចនាបទនៃស្មាតហ្វូននេះ កាន់
តែមានភាពសាមញ្ញ។

ប័ណ្ណកម្មសិទ្ធិមួយកាលពីឆ្នាំទៅ របស់ Apple ទើបត្រូវបានបញ្ចេញឱ្យដឹង ដោយគេហទំព័រ
Apple Insider បានបង្ហាញថា ក្រុមហ៊ុនមកពី Cupertino កំពុងស្វែងរកវិធីដើម្បីធ្វើឱ្យ iPhone
កាន់តែមានលក្ខណៈសាមញ្ញ។

ទំព័រសារព័ត៌មានខាងលើ សរសេរថា Apple ចង់ឱ្យផលិតផលរបស់ខ្លួន ពិសេសគឺ iPhone
កាន់តែមានលក្ខណៈសាមញ្ញជាងមុន ដោយមានប្រធានបទ “ឧបករណ៍អេឡិចត្រូនិច និងរចនា
សម្ព័ន្ធ Flash Camera”។ ប័ណ្ណកម្មសិទ្ធិនេះ អធិប្បាយអំពីកាមេរ៉ាមួយ នៅផ្នែកខាងមុខ រួមនឹង
អំពូលភ្លើងហ្វ្លាសរបស់វា សុទ្ធតែត្រូវបានលាក់នៅខាងក្រោមនៃសំណាញ់ប្រដាប់បំពងសម្លេង។
ដោយវិធីនេះ ផ្នែកខាងមុខរបស់ iPhone ដែលធ្លាប់តែមានឧបករណ៍ជាច្រើន នឹងក្លាយជាទីដ៏
សាមញ្ញ។

ប័ណ្ណកម្មសិទ្ធិនេះ ក៏បានបង្ហើបឱ្យដឹងថា Apple នឹងបំពាក់ឱ្យកាមេរ៉ាមុខ នូវអំពូលភ្លើងហ្វ្លាស
ជំនួយពន្លឺផងដែរ។ ប្រការនេះ កាន់តែធ្វើឱ្យការប្រកួតប្រជែងអំពីកាមេរ៉ាមុខ សម្រាប់ថតរូបម្ចាស់
ទូរស័ព្ទ “selfie” កាន់តែមានកំដៅ។

ឧបករណ៍ដែលត្រូវបានអធិប្បាយក្នុងប័ណ្ណកម្មសិទ្ធិនេះ ប្រសិនត្រូវបានបំពាក់លើ iPhone 6 នោះ
វាប្រាកដជាជួយឱ្យ Apple លេចធ្លោជាងឆ្នាំមុនៗ ប៉ុន្ដែ ក្រុមអ្នកវិភាគ គិតថា ប្រហែលជា Apple
មិនអាចបំពាក់នៅលើ iPhone 6 នោះទេ៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Apple Insider


Tags: iPhone Cupertino Flash Camera