ស្មាតហ្វូនចចាមរាម iPhone 5S និង iPhone 6 អេក្រង់ទំហំ ៥អ៊ីញ ត្រូវបានគេបង្ហាញឲ្យដឹងថា
ស្ថិតនៅក្នុងរោងចក្រដំឡើង របស់ក្រុមហ៊ុនApple ក្នុងប្រទេសចិន នេះបើយោងតាមព័ត៌មាន
បង្ហោះនៅលើប្លុកព័ត៌មានចិន។
ម៉ូដែលស្មាត ហ្វូនទាំងនេះ អាចនឹងត្រូវបង្ហាញខ្លួននៅឆ្នាំ ២០១៣នេះ នេះបើយោងតាម ព័ត៌មាន
បង្ហោះដោយអ្នកប្រើប្រាស់បណ្តាញ Sina Tech ឈ្មោះ Old Yao។ លោកបានរាយការណ៍ថា មិត្ត
ភក្ត័ម្នាក់របស់លោក ធ្វើការងារនៅក្នុងរោងចក្រតំឡើង ខាងលើបាន ឃើញម៉ូដែលស្មាតហ្វូនពីរនេះ
និង និយាយថាiPhone 5S ស្រដៀងគ្នានឹងiPhone 5 ខណៈដែល iPhone 6 មានទំហំធំជាងមុនវែង
ជាងមុន និងស្តើងជាងមុន។
ការសន្និដ្ឋានាពេលថ្មីៗនេះបានលើកឡើងថា ក្រុមហ៊ុន Apple នឹងបង្ហាញ iPhone 5S និង iPhone
6 វើហ្សិនកែទម្រង់ថ្មី នៅខែមិថុនា ឬក៏ខែកក្កដាឆ្នាំ ២០១៣នេះ។ អ្នកវិភាគ របស់ ក្រុមហ៊ុន KGI
Securities លោក Ming-Chi Kuo បានព្យាករ កាលពី១ខែកន្លងទៅថា ម៉ូដែល Sថ្មីនឹងស្រដៀងគ្នា
ទៅនឹង ម៉ូដែលស្មាតហ្វូនទើប ចេញនាពេលថ្មីៗនេះ ជាមួយ លក្ខណៈ ប្រសើរឡើងមួយចំនួន រាប់
បញ្ចូលទាំងបន្ទះឈីប A7 ដែលដំណើរការកម្មវិធី លឿនជាងមុន និងផ្ទៃអេក្រង់ទទួលស្គាល់ ម្រាម
ដៃឆាប់រហ័ស។
អេក្រង់ទំហំធំជាងមុន របស់ស្មាតហ្វូន iPhone 6 អាចនឹងទាក់ទាញអតិថិជន កាន់តែច្រើន ឲ្យងាក
ចេញពីស្មាតហ្វូន Galaxy S3 ទំហំ ៤,៨អ៊ីញ និង Galaxy Note 2ទំហំ ៥,៥អ៊ីញ របស់ ក្រុមហ៊ុន
Samsung ជាមិនខាន៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល