CamNews

ទូរស័ព្ទ 

បុគ្គល ១០រូបមានឥទ្ធិពលខ្លាំងបំផុតក្នុងឆាកជីវិត របស់លោក Steve Jobs

Laurene Powell Jobs ជាភរិយាតែងតែនៅក្បែរលោក Jobs ជានិច្ច, Jony Ive គឺជាមិត្តដ៏ស្និទ
ស្នាលបំផុតរបស់លោក Steve Jobs នៅក្នុងក្រុមហ៊ុន Apple,លោក Bill Gates គឺជាគូប្រជែង
សំខាន់បំផុតរបស់ Steve Jobs ...ពួកគេទាំងអស់គឺសុទ្ធសឹងតែមានឥទ្ធិពលខ្លាំងបំផុតមក
លើឆាកជីវិតរបស់លោក Steve Jobs ។

សៀវភៅជីវប្រវត្តិរបស់លោក Steve Jobs ដែលជាស្នាដៃរបស់លោក Walter Issacson ត្រូវ
បានធ្វើការចែកចាយជាផ្លូវការកាលពីថ្ងៃទី ២៤ តុលា កន្លងមកនេះ ។ ក្នុងអត្ថន័យដែលបាន
បង្ហាញក្នុងសៀវភៅនោះបានធ្វើការឆ្លុះបញ្ចាំងអោយឃើញពីជីវិតរស់នៅរបស់លោក ទាំង
ក្នុងសង្គមក៏ដូចជាក្នុងកិច្ចការងាររបស់គាត់ផងដែរ ។ មិនតែប៉ុណ្ណោះក្នុងសៀវភៅនេះក៏បាន
ធ្វើការឆ្លុះបង្ហាញពីមនុស្សមួយចំនួនដែលតែងតែបង្ហាញរូបរាងនៅក្បែរខ្លួនលោក នឹងត្រូវ
បានចាត់ទុកថាគឺជាមនុស្សដែលមានឥទ្ធិពលខ្លាំងបំផុតសំរាប់លោក Steve Jobs ដែលធ្វើ
អោយលោកទទួលបានជោគជ័យដ៏ធំធេងសំរាប់ពិភពលោកបច្ចុប្បន្ននេះ ។

ឪពុកចិញ្ចឹម Paul Jobs -អ្នកផ្តល់អោយលោក Steve Jobs មានគំនិតដ៏អស្ចារ្យ

Paul Jobs គឺជាជាងម៉ាស៊ីនម្នាក់ និងគាត់គឺជាអ្នកដែលបានបង្រៀនអោយលោក Steve Jobs
ស្គាល់ពីវិធីបង្កើតនូវសមិទ្ធិផលមួយប្រកបដោយជោគជ័យតាំងតែពីលោក Steve Jobs មាន
វ័យក្មេងនៅឡើយ ។ Paul Jobs ក៏ជាមនុស្សដំបូងគេដែលបានមើលឃើញពីទេពកោសល្យ
ដ៏អស្ចារ្យមាននៅក្នុងខ្លួនរបស់ Steve Jobs និងបានស្នើសុំអោយគ្រូបង្រៀននៅសាលាបឋម
ដែល Steve រៀននោះអោយយកចិត្តទុកដាក់ចំពោះកូនគាត់ ។

Steve Wozniak - មិត្តភក្តិសិទ្ធស្នាលបំផុតរបស់ Steve Jobs និងជាអ្នកដែលចូល
រួមបង្កើត Apple ឡើង


ចាប់តាំងពីបានជួបគ្នាជាលើកដំបូងខណៈពេលដែលលោក Steve Jobs កំពុងសិក្សាថ្នាក់
មធ្យមសិក្សា ពួកគាត់ទាំងពីរនាក់បានរកឃើញពីភាពស៊ីមេទ្រីគ្នា គំនិតដូចគ្នា ស្រលាញ់
ចូលចិត្តខ្លាំងលើម៉ាស៊ីនកុំព្យូទ័រដូចគ្នា ។ ក្រោយមកពួកគាត់ក៏បានលក់ទ្រព្យសម្បត្តិមាន
តំលៃរបស់ខ្លួនទាំងប៉ុន្មានប្តូរយកប្រាក់ ១៣០០ ដុល្លាអាមេរិក ដើម្បីបង្កើត Apple ឡើង។

Robert Noyce - អ្នកណែនាំដល់ Jobs នៅកំឡុងពេលដែលចាប់ផ្តើមការងារដំបូង

ភរិយារបស់លោក Noyce លោកស្រី Ann Bowers ក៏ជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលសំខាន់
បំផុតរបស់ Apple នៅក្នុងកំឡុងពេលថ្ងៃបង្កើតក្រុមហ៊ុនដំបូង ។ លោក Noyce ត្រូវបានគេ
យល់ថាជាអ្នកដែលបាន"បង្ហាត់បង្ហាញផ្លូវ"ដល់លោក Jobs ក៏ដូចជា Apple ទាំងមូលនៅក្នុង
រយៈកាលនៃឧបសគ្គដំបូងរបស់ខ្លួន ។ នៅក្នុងរយៈកាលនោះគេតែងតែឃើញលោក Jobs
បានទៅលេងដល់គេហដ្ឋានផ្ទាល់របស់ប្តីប្រពន្ធលោក Noyce ជាញញឹកញាប់និងរហូតយប់
ជ្រៅទើបត្រលប់មកវិញទៀតផង ។

Laurene Powell - អ្នកដែលបានឈរពីក្រោយភាពជោគជ័យរបស់ Jobs រយៈពេល
២០ឆ្នាំកន្លងមក


Jobs រៀបការជាមួយ Laurene Powell ក្នុងឆ្នាំ ១៩៩១ និងមានកូនបីនាក់គឺឈ្មោះ Reed Paul
Erin Sienna និង Eve ។ ពួកគាត់ទាំងពីរជួបគ្នាដំបូងនៅពេលលោកស្រី Laurene Powell នៅ
ជានិស្សិតនៃសាកលវិទ្យាល័យ Standford Business នៅឡើយ។ Jobs បានជាប់ចិត្តជាមួយ
គាត់តាំងតែពីបានឃើញដំបូងម៉េ្លះ ។ រាត្រីថ្ងៃដំបូងនោះពួកគាត់ទាំងពីរមានពេលទទួលទាន
អាហារជាមួយគ្នាមួយប្រកបដោយភាពរ៉ូមែនទិកបំផុត (Jobs បានអវត្តមានការប្រជុំមួយដ៏
សំខាន់នៅក្នុងក្រុមហ៊ុនដើម្បីទៅទទួលទានអាហាររាត្រីជាមួយ Powell) ។

បន្ទាប់ពីដឹងថាលោក Steve Jobs មានជំងឺមហារីក លោកស្រី Powell មានការព្រួយបារម្មណ៍
យ៉ាងខ្លាំង ។ គាត់បានធ្វើទំនាក់ទំនងជាមួយអ្នកជំងឺជាច្រើននៅតាមរដ្ឋនីមួយៗក្នុងប្រទេស
អាមេរិកដើម្បីស្វែងរកអ្នកដែលស្ម័គ្រចិត្តបរិច្ចាគថ្លើមសំរាប់ធ្វើការវះកាត់ជូនលោក Jobs ។

Bill Gates - គូប្រជែងសំខាន់បំផុតរបស់ Steve Jobs

Microsoft និង Apple គឺជាគូប្រជែងពីរដែលអាចនិយាយបានថាជា"សត្រូវសួពូជ"នឹងគ្នា។ តែ
ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនទាំងពីរនេះមិនដូច្នោះទេ ពួកគាត់តែងតែគោរពគ្នាទៅវិញទៅមក
និងប្រើប្រាស់ភាពជោគជ័យរបស់ភាគីម្ខាងទៀតដើម្បីធ្វើអោយក្រុមហ៊ុនរបស់ខ្លួនមានការ
ប្រសើរឡើង ។ ជាក់ស្តែងគឺកាលពីកំឡុងប៉ុន្មានខែមុននៅមុនពេលទទួលមរណៈភាព លោក
Steve Jobs បានធ្វើជំនួបគ្នាមួយជាមួយលោក Bill Gates នៅឯគេហដ្ឋានរបស់គាត់ ។ លោក
Gates ក៏គឺជាអ្នកដែលបាន"ជួយសង្រ្គោះ" Apple ផងដែរ ដោយបានអោយលោក Jobsខ្ចីទុន
យកទៅជួយ Apple ខណៈពេលដែលក្រុមហ៊ុននេះកំពុងស្ថិតនៅក្នុងដំណាក់កាលជួបនូវ
ឧបសគ្គលំបាកបំផុតនោះ ។

Ed Woolard - អ្នកនាំ Steve Jobs វិលត្រលប់មក Apple វិញក្នុងឆ្នាំ១៩៩៧

Woolard គឺជាបុគ្គលម្នាក់ដែលមាន"ទឹកមាត់ប្រៃ"ក្នុងការនាំយកលោក Steve Jobs អោយ
វិលត្រលប់មក Apple វិញ និងបានតែងតាំងលោក Steve ជាCEO នៅក្នុងឆ្នាំ ១៩៩៧ ខណៈ
ពេលដែលក្រុមហ៊ុននេះស្ថិតក្នុងដំណាក់កាលហៀបនឹងក្ស័យធន ។ នៅក្នុងក្រសែភ្នែក
របស់ Jobs លោក Woolard គឺជាបុគ្គមា្នក់ដែលមានការសំរេចចិត្តប្រកបដោយភាពត្រឹមត្រូវ
និងគួរគោរពស្ញប់ស្ញែងបំផុត ។

Jony Ive -មិត្តភក្តិជិតស្និទបំផុតរបស់ Jobs ក្នុងក្រុមហ៊ុន Apple

មិនត្រឹមតែជាមិត្តដែលជិតស្និទបំផុតនោះទេ លោក Ive គឺជាអ្នកដែលបានចូលរួមចំណែកធ្វើ
អោយសមិទ្ធិផលរបស់ Apple ដូចជា MacBook រឺក៏ iPhone, iPod ទទួលបានការពេញនិយម
បំផុតទៀតផង ។ ភរិយារបស់លោក Steve -Laurene Powell Jobs ធ្លាប់បាននិយាយថា"រាល់
មនុស្សទាំងឡាយដែលនៅជុំវិញខ្លួន Jobs សុទ្ធតែអាចផ្លាស់ប្តូរបានទាំងអស់ លើកលែងតែ
លោក Jony� ។ លោក Jobs ក៏ធ្លាប់មានសន្ទរកថាដែលប្រកបដោយការគោរពសំរាប់បុគ្គលិក
របស់ខ្លួនផងដែរថា " Ive គឺជាបុគ្គលដ៏ពិសេសដែលបានបង្កើតអោយមានភាពខុសគ្នារវាង
Apple ជាមួយពិភពលោកនេះ ។ ប្រសិនបើអោយខ្ញុំធ្វើការចង្អុលបង្ហាញមនុស្សម្នាក់ដែលជា
អ្នកជំនួយផ្នែកស្មារតីសំខាន់បំផុតក្នុងឆាកជីវិតខ្ញុំនេះគឺមានតែ Jony� ។

Robert Fridland - អ្នកនាំមកនូវផ្លាកយីហោ "ផ្លែប៉ោមបាត់មួយចំណិត"

លោក Robert Fridland បានជួបជាមួយ Jobs ខណៈពេលដែល Jobs នៅសិក្សានៅសាកល
វិទ្យាល័យ Reed មកម្ល៉េះ មិនយូរប៉ុន្មានក៏បានក្លាយជាមិត្តជិតស្និទនិងគ្នា ។ ហើយឈ្មោះក្រុម
ហ៊ុនថា "Apple" នេះគឺជាឈ្មោះដែលដាក់អោយដោយលោក Fridland នេះឯង ។ Jobs បាន
និយាយទាំងទឹកចិត្តរីករាយថា Fridland គឺមនុស្សម្នាក់ដែលបានបង្កើតនូវព្រឹត្តិការណ៍ជាប្រវត្តិ
សាស្ត្រតាមបែបចៃដន្យមែន ។

John Lasseter - បុគ្គលិកស្ថិតក្រោមការគ្រប់គ្រងរបស់ Jobs នៅក្នុងក្រុមហ៊ុន
ផលិតភាពយន្តតុក្កតា Pixar


បើទោះបីជាអ្នកទាំងពីរមានបុគ្គលិកលក្ខណៈផ្ទុយស្រឡះពីគ្នាមែន ប៉ុន្តែពួកគេនៅតែមានការ
សហការគ្នាធ្វើកិច្ចការងារប្រកបដោយភាពអស្ចារ្យនិងផលិតបានជាភាពយន្តដែលមានឈ្មោះ
ល្បីបំផុត Toys Story ។ Jobs កោតសរសើរចំពោះទេពកោសល្យ និងចក្ខុវិស័យរបស់លោក
Lasseter ជាហេតុធ្វើអោយលោកមិនខ្លាចក្នុងការដាក់ទុនយ៉ាងច្រើនចំពោះការផលិតខ្សែភាព
យន្តរបស់ Lasseter នោះឡើយ ហើយពួកគេក៏ទទួលបានជោគជ័យគួរជាទីមោទន ។

Bob Dylan - និមិត្តរូបរបស់ Jobs កាលពីនៅក្មេង


តាំងតែពីនៅវ័យក្មេងម៉្លេះ, Jobs ចាប់ផ្តើម"ចូលចិត្ត" អ្នកចំរៀងឈ្មោះ Bob Dylan នេះ។ គាត់
តែងតែបានទៅទស្សនាការសំដែងរបស់អ្នកចំរៀងនេះស្ទើរតែគ្រប់ការសំដែងមិនថានៅជិត
រឺឆ្ងាយនោះទេ ។ នៅក្នុងខ្លឹមសារនៃការធ្វើសន្ទរកថានៅចំពោះមហាជនទូទៅ Jobs ជាធម្មតា
គាត់តែងតែបានប្រើប្រាស់នូវពាក្យនៅក្នុងបទចំរៀងរបស់ Bob Dylan,ចំណែកនៅក្នុង iPod
របស់គាត់វិញគឺមានផ្ទុកសុទ្ធតែអាល់ប៊ុមចំរៀងរបស់ Bob Dylan ទាំងអស់ ៕

ប្រភព៖ Zing
ដោយ ៖ រដ្ឋា

Tags: electronicsteve jobssteve wozniakbill gatespixarwalter issacsonjony ivepaul jobsrobert noyce