CamNews

ទូរស័ព្ទ 

ការពិសោធន៍៖ iPhone 5 ចាញ់ឆ្ងាយ Nokia Lumia 920

បច្ចុប្បន្ន Nokia Lumia 920 ត្រូវបានគេវាយតំលៃខ្ពស់តាមរយះប្រព័ន្ធកាមេរ៉ា បច្ចេកវិទ្យា PureView
និងសមត្ថភាពប្រឆាំងនឹងភាពញ័រ OIS។ iPhone 5 ក៏មានការអាប់ហ្គ្រេដកាមេរ៉ាដែរ ប៉ុន្តែសមត្ថភាព
ប្រឆាំងនឹងភាពញ័រតាមរយះ Software នៅមិនទាន់អាចប្រៀបធៀបជាមួយ Lumia 920 របស់ Nokia
បានទេ។
ការពិសោធន៍សមត្ថភាព ថតវីដេអូរបស់  Nokia Lumia 920 និង iPhone 5

គេហទំព័រ Engadget ទើបតែធ្វើការបង្ហាញពីការប្រៀបធៀបគុណភាព ថតវីដេអូនៃកំពូលស្មាតហ្វូន
ទាំងពីរខាងលើ។ ដូចអ្វីដែលប៉ាន់ស្មាន Lumia 920 ថតចាប់បានរូបភាពច្បាស់ល្អជាង និងមានពណ៌
ដូចធម្មជាតិពិតៗជាង។ នៅក្នុងវីដេអូបានឃើញថា អ្នកសារព័ត៌មានបានព្យាយាមបង្ហាញពីសមត្ថភាព
ក្នុងការចាប់យករូបភាពនៅលើស្មាតហ្វូនទាំងពីរ ដោយការរត់យ៉ាងលឿន និងថតវិលជុំវិញ។
និយាយរួម Lumia 920 ផ្គត់ផ្គង់រូបភាពមានលំនឹង(លឿន) និងច្បាស់ល្អជាងក្នុងពេលដែល iPhone 5
រូបភាពហាក់ដូចជាញ័រ(យឺត) និងព្រិលនៅពេលស្មាតហ្វូនមិនមានលំនឹង។ បើទោះជា Lumia 920
មិនទាន់ត្រូវបានដាក់លក់ជាផ្លូវការ ប៉ុន្តែតាមរយះការពិសោធន៍នេះ មានធ្វើឲ្យមានការសរសើរយ៉ាង
ច្រើនពីអ្នកទស្សនា៕
ដោយ៖ សិលា
ប្រភព៖ k14

Tags: iPhone 5 apple Nokia Lumia 920 video camera smartphone hightech