CamNews

ព័ត៌មានបច្ចេកវិទ្យា 

"ក្តីស្រមៃ" iPhone តំលៃថោក ក្នុងកែវភ្នែកអ្នករចនាម៉ូត

បើសិនជា Apple ពិតជានឹងផលិតផល iPhone ជាមួយនឹងតំលៃស្មើតែពាក់កណ្តាល នៃ
តំលៃ iPhone បច្ចុប្បន្ន បណ្តាអ្នករចនាម៉ូត សង្ឃឹមថា ផលិតផលនឹងនៅតែស្អាត មានភាព
ទាក់ទាញ គឺមិនអាក្រក់ដូចបណ្តា រូបភាពចចាមអារាម ដែលលេចចេញកាលពីពេលកន្លង
ទៅនេះទេ។

ព័ត៌មានចចាមអារាមមួយចំនួន បានកំណត់ថា iPhone តំលៃថោកនឹងមានសំបកធ្វើពីជ័រ
ដើម្បីសន្សំសំចៃការចំណាយផលិត មានផ្នែកខាងក្រោយរាងកោងដូច iPhone 3GS ។
អ្នកប្រើប្រាស់មានជម្រើសដល់ទៅ ៥ពណ៌ រួមមាន ពណ៌ស លឿង ក្រហម បៃតង និង
ខៀវទឹកសមុទ្រ។

អ្នករចនាម៉ូត Martin Hajek បានគូសរូបនៃម៉ូដែលនេះ ចេញមក មានរូបរាងស្រដៀងនឹង
iPhone 5 ហើយតាមរយះ Version Concept របស់គាត់ សំបកធ្វើជ័ររបស់វា នៅតែមាន
ភាពអស្ចារ្យគួរឲ្យទាក់ទាញដដែល៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Dream the cheap iPhone designer apple smarphone hightech