CamNews

ព័ត៌មានបច្ចេកវិទ្យា 

Apple បានប្រែក្លាយ iPhone ទៅជាឧបករណ៍បញ្ជា ដ៏ឆ្លាតវៃ

នៅក្នុងព្រឹត្តិការណ៍ WWDC, Apple បានធ្វើការបង្ហាញណែនាំ ដល់បណ្តាអ្នកអភិវឌ្ឍន៍នូវ Tool បញ្ជា បណ្តាឧបករណ៍ក្នុងផ្ទះ ដ៏ឆ្លាតវៃមួយនោះគឺ Home Kit។ នៅពេលធ្វើការដំឡើង Home Kit, iPhone នឹងប្រែក្លាយខ្លួន​ទៅជាឧបករណ៍បញ្ជាពីចម្ងាយមួយ ដែលអាចបញ្ជាឧបករណ៍អេឡិចត្រូនិចឆ្លាតវៃ ទាំងអស់ក្នុងគ្រួសារ។  

ជាមួយ Home Kit អ្នកប្រើប្រាស់អាចធ្វើការបញ្ជាផ្លាស់ប្តូរ កំរិតភ្លឺ ឬងងឹតរបស់អំពូល បើកបិទប្រព័ន្ធ ភ្លើងបំភ្លឺ បិទទ្វារ បញ្ជាផ្លាស់ប្តូរសីតុណ្ហភាពក្នុងបន្ទប់ បើកបិទទ្វារ Gara ហើយនិងអាចត្រួតពិនិត្យ មើលថាតើអ្នកណាកំពុងតែគោះទ្វារ ថែមទៀតផង។

Tool Home Kit ត្រូវបាន Support ជាមួយនឹងកម្មវិធី Siri ផងដែរ។ មានន័យថា អ្នកប្រើប្រាស់អាចបញ្ជា បណ្តាឧបករណ៍នៅក្នុងផ្ទះតាមរយះពាក្យបញ្ជា (សម្លេង)។ ជាក់ស្តែង នៅពេលដែលអ្នកនិយាយទៅ កាន់ Siri "រៀបចំគ្រែគេង" នោះ iPhone នឹងបន្ថយពន្លឺភ្លើងនៃអំពូល ក្នុងបន្ទប់គេង បិទសោរទ្វារ Gara បញ្ជាផ្លាស់ប្តូរសីតុណ្ហភាពបន្ទប់គេង ឲ្យកក់ក្តៅជាងមុន។ 

Apple បាននិងកំពុងសហការជាមួយនឹង បណ្តាក្រុមហ៊ុនផលិតប្រដាប់ប្រើប្រាស់ក្នុងផ្ទះ ដើម្បីជួយ ដល់អតិថិជន អាចងាយស្រួលប្រែក្លាយ iPhone ទៅជាឧបករណ៍បញ្ជាមានមុខងារច្រើន (Multi-Function Controller)។ បណ្តាក្រុមហ៊ុនដែល Apple កំពុងសហការជាមួយរួមមាន iDevices, iHome, Cree, Neatamo, Withings, Philips, August, Honeywell...។

ខាងក្រោមនេះ គឺជាបណ្តារូបភាពស្តីពី Tool Home Kit ដែល Apple បានធ្វើការបង្ហាញណែនាំនៅក្នុង ព្រឹត្តិការណ៍ WWDC:

Home Kit អាចអនុញ្ញាតឲ្យអ្នក បិទទ្វារ

អ្នកអាចត្រួតពិនិត្យមើលបានថា អ្នកណាកំពុងតែគោះទ្វារ មុននឹងបើកទ្វារឲ្យគេចូលផ្ទះ

អ្នកអាចប្រើប្រាស់ Home Kit ដើម្បីបើកបិទទ្វារ Gara

រូបភាពខាងក្រោមនេះ បានឲ្យឃើញថា អ្នកអាចបញ្ជាកង្ហារ និងបណ្តា Sensor សីតុណ្ហភាព ក្នុងបន្ទប់ តាមរយះ iPhone

Home Kit អនុញ្ញាតឱ្យឧបករណ៍រួមបញ្ចូលគ្នាដោយសុវត្ថិភាព និងបង្កើតសហការរួមមួយ

បញ្ជីឈ្មោះ បណ្តាដៃគូសហការផលិតប្រដាប់ប្រើប្រាស់ក្នុងផ្ទះ ឆ្លាតវៃ

 

ប្រែសម្រួល៖ សិលា
ប្រភព៖ vreview


Tags: Apple iPhone smart controller Home Kit Hightech