CamNews

ទូរស័ព្ទ 

Samsung នឹងបញ្ចេញលក់ Tablet ប្រើ Windows 8 RT នៅខែតុលា

Samsung បានឲ្យដឹងពីមហិច្ឆិតារបស់ខ្លួនពេលក្រុមហ៊ុនបាននិយាយថានឹងបញ្ចេញលក់
Tablet
ប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Windows 8 RT នៅចុងឆ្នាំនេះ។

ក្រោយពេល Dell និង HP បាននិយាយថានឹងមិនទាន់អភិវឌ្ឍដល់ការប្រើប្រាស់ Windows 8 RT
ឥឡូវនេះ Samsung ធ្វើផ្សេងពីពួកគេ។ ក្រុមហ៊ុនអេឡិចត្រូនិចកូរ៉េខាងត្បូងបានឲ្យដឹងថា គំរោង
អភិវឌ្ឍផលិតផលដូច្នេះ និងបញ្ចេញលក់នៅចុងឆ្នាំនេះ ក្រោយពេល Windows 8 ចេញលក់ជា
ផ្លូវការ, នេះបើតាមប្រភពព័ត៌មាន Bloomberg បញ្ជាក់។

Samsung នឹងមាន tablet ប្រើប្រព័ន្ធប្រតិបតិ្តការ Windows 8 RT(រូបសិប្បនិម្មិត)

ព័ត៌មានជាក់ស្តែងពីផលិតផលនេះមានតិច ប៉ុន្តែបើតាមប្រភពព័ត៌មានមួយចំនួន បានឲ្យដឹងថា
Samsung នឹងប្រើប្រាស់ CPU Qualcomm Snapdragon។ ពេលវេលាចេញលក់ជាផ្លូវការ ប្រហែល
ជាក្នុងខែតុលាឆ្នាំនេះ។

Windows RT ជាជំនាន់ដំបូងក្នុងចំនោមស៊េរីប្រព័ន្ធប្រតិបត្តិការ Windows របស់ Microsoft ដែលប្រើ
នៅលើ CPU ARM។ នេះគឺជាប្រភេទ Chip ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងបណ្តា
ផលិតផលទូរស័ព្ទដែលប្រើប្រព័ន្ធប្រតិបត្តិការ iOS, Android, Windows Phone, Tablet ហើយក៏មាន
Laptop មួយចំនួនផងដែរ។ គុណសម្បត្តិនៃ Chip ប្រភេទនេះគឺវាមានលទ្ធភាពគ្រប់គ្រងថាមពល
បានល្អ ជួយសន្សំរយះពេលប្រើប្រាស់ថ្មបានច្រើន៕

ដោយ៖ សិលា
ប្រភព៖ MN


Tags: Samsung Tablet Windows 8 RT hightech