ព័ត៌មានដែល Apple នឹងធ្វើការផ្លាស់ប្តូរ ការរចនាម៉ូត និងផលិតគំរូ iPad ជំនាន់ទី 5 (ហៅជា
បណ្តោះអាសន្នថា iPad 5) ស្តើង និងស្រាលជាងមុន ត្រូវបានលេចឮ ពីប្រភពព័ត៌មានជាច្រើន
កាលពីពេលកន្លងទៅនេះ។ ជាក់ស្តែង សេចក្តីប្រកាសថ្មីពី Digitimes បានឲ្យដឹងថា "ទំហំខ្នាត
ប្រវែង) ជាផ្លូវការរបស់ Tablet នេះ អាចនឹងធ្វើឲ្យអ្នកជំនាញជាច្រើន មានអារម្មណ៍ភ្ញាក់ផ្អើល។
បើតាមផ្នែកៗនៃឧបករណ៍គ្រឿងផ្សំ iPad 5 ត្រូវបានឲ្យដឹងថា វាមានទម្ងន់ស្រាលជាង iPad ជំ
នាន់មុនពី 25 ដល់ 33% ។ គំរូ iPad ជំនាន់ទី 4 បច្ចុប្បន្នមានទម្ងន់ 652 g ដូច្នេះផលិតផលថ្មីនឹង
ស្ថិតនៅចន្លោះចាប់ពី 401 ដល់ 489 g ប៉ុណ្ណោះ។ ទម្ងន់នេះ នៅស្រាលជាងទាំង iPad 2 (602 g)
ដែលជាម៉ូដែល ត្រូវបានវាយតំលៃថា មានទម្ងន់ និងងាយស្រួលកាន់ជាងគេ ក្នុងចំណោមស៊េរី
iPad របស់ Apple។
ក្នុងនោះ បើសិនយើងប្រៀបធៀបជាមួយ iPad Mini (ទម្ងន់ 312 g) ទម្ងន់របស់ iPad 5 នឹងធ្វើឲ្យ
អ្នកប្រើប្រាស់វា មានអារម្មណ៍ងាយស្រួល និងចូលចិត្តខ្លាំង។ Tablet ទំហំតូចរបស់ Apple ល្បី
ឈ្មោះ ដោយសារតែវា តូចស្តើង ហើយងាយស្រួលកាន់ដោយដៃម្ខាង បានរយះពេលយូរ មិន
រោយដៃ។
ក្រៅពីនេះ ប្រភពក៏បានឲ្យដឹងថា ផលិតផលថ្មីនេះ នឹងចាប់ផ្តើមផលិតនៅខែកក្កដា ខាងមុខនេះ។
បណ្តាក្រុមហ៊ុនផ្គត់ផ្គង់បន្ទះ Panel អេក្រង់ រួមមានដូចជា LG, Samsung និង Sharp។ តាមការសន្និ
ដ្ឋាន Tablet នេះនឹងដាក់លក់នៅខែកញ្ញា ឆ្នាំនេះ៕
ដោយ៖ សិលា
ប្រភព៖ VE