CamNews

កុំព្យូទ័រ ផលិតផលថ្មី 

Port�g� Z830-Laptop ស្តើងជាសមិទ្ធិផលថ្មីរបស់ Toshiba

Port�g� Z830 គឺជាម៉ាស៊ីនកុំព្យូទ័រយួរដៃស្ថិតក្នុងប្រភេទ Ultrabook ដែលមានសំបកធ្វើពី
អាលុយមីញ៉ូមលាយជាមួយម៉ាញ៉េស្យូម និងមានសមត្ថភាពខ្ពស់ក្នុងការការពារការកូត ដែលនឹងចេញលក់ដំបូងក្នុងប្រទេសអង់គ្លេសនៅចុងខែវិច្ឆិការខាងមុខនេះផងដែរ ។

Port�g� Z830 បានបង្ហាញវត្តមានរបស់ខ្លួននៅក្នុងកម្មវិធីតាំងពិពណ៌ IFA ២០១១ កន្លងទៅ
ដែលនេះគឺជាផលិតផលថ្មីដំបូងមួយទៀតរបស់ Toshiba ។ Port�g� Z830 មានកំរាស់ស្តើង
បំផុតត្រឹមតែ ១៥,៩មីលីម៉ែត្រ ទំងន់ ១,១៣គីឡូក្រាម (MacBook Air ១៧មីលីម៉ែត្រ មាន
ទំងន់ ១,៣៥គីឡូក្រាម ) ។ Port�g� Z830 មានពីរប្រភេទសំរាប់ជ្រើសរើសគឺ ប្រភេទដែល
មាន Processor Core i3 ល្បឿន ១,៤GHz, RAM មានទំហំ ៤GB ,SSD ១២៨GB និងមាន
តំលៃប្រមាណជា ១.៤៤០ដុល្លាអាមេរិក។ ចំណែកប្រភេទមួយផ្សេងទៀតមាន Processor
Core i5 2557M ល្បឿន ១,៧GHz,RAM ៦GB មានតំលៃប្រហែល​ ១.៧៥៥ដុល្លាអាមេរិក។ សមិទ្ធិផលថ្មីទាំងពីរនេះមានតំឡើងរួចជាស្រេចនូវប្រព័ន្ធប្រតិបត្តិការ Windows 7 Home
Premium ដូចគ្នា ។

Laptop នេះមានអេក្រង់ប្រភេទ LED ១៣,៣អ៊ីង មាន resolution ជា HD,មានកន្លែងដោត
USB 3.0, USB 2.0, LAN, មានកន្លែងសំរាប់ភ្ជាប់ជាមួយ Card Reader និង HDMI ផងដែរ។
ចំពោះថ្មរបស់ Port�g� Z830 នេះវិញ Toshiba បញ្ជាក់យ៉ាងច្បាស់ថាអាចដំណើរការបាន
រហូតដល់រយៈពេល ៨ម៉ោងឯណោះ ៕


ប្រភព៖ Vnepress
ដោយ៖ រស្មី

Tags: toshibalaptopultrabookmacbook airport�g� z830