CamNews

កុំព្យូទ័រ 

Toshiba បញ្ចេញ លេបថប Satellite Radius ស្រដៀងនឹង Lenovo Yoga

Satellite Radius អាចបត់បញ្រ្ចាស បាន ៣៦០អង្សា ដូចទៅនឹងស្រឡាយ  Yoga របស់ Lenovo
ខុសម្យ៉ាង គឺ Satellite Radius មានអេក្រង់ធំជាង គឺ ១៥អ៊ិន្ឈ៍។

ដើម្បីទទួលឆ្នាំសិក្សាថ្មីនាពេលខាងមុខ ក្រុមហ៊ុន Toshiba ទើបបានបញ្ចេញកុំព្យូទ័រយួរដៃ ក៏
ដូចជា ថេប្លេត ថ្មីមួយចំនួន។ ជាក់ស្ដែង Toshiba បានបញ្ចេញ លេបថប កូនកាត់ចំនួន ៣ម៉ូដែល
គឺ Satellite Radius, Satellite Click 2 និង Satellite Click 2 Pro ។ ក្នុងចំណោមកុំព្យូទ័រយូរដៃទាំង
នេះ Satellite Radius ត្រូវបានគេយល់ថា ជាការចម្លងពី លេបថប Yoga របស់ Lenovo ដោយ
វាអាចបត់បញ្ច្រាស ៣៦០អង្សា ថ្វីបើផលិតផលរបស់  Toshiba មានអេក្រង់ធំជាង (១៥អ៊ិន្ឈ៍)។
កាលពីខែកុម្ភៈ HP បានធ្លាប់បានបញ្ចេញ លេបថប ដែលមានលក្ខណៈស្រដៀងគ្នានឹង Yoga
នេះដែរ។

Satellite Radius បំពាក់ប្រព័ន្ធបត់បែន “ប្រែកាយ” ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ អាច “ប្រែរូប”
ថេបថបនេះ បានចំនួន ៥ប្រភេទ គឺរួមមាន រាងដូច លេបថប ធម្មតា , ថេប្លេត , “Presentation"
(ត្រឡប់ម៉ាស៊ីន ក្ដារចុចនៅពីខាងក្នុង) , "Audience" (អេក្រង់ផ្ងារ ក្ដារចុចផ្កាប់) និង "Tabletop"
(ម៉ាស៊ីនទាំងមូល លាតសន្ធឹងត្រង់ នៅលើតុ)។

Radius នឹងត្រូវបានដាក់លក់ ចាប់ពីដើមខែកក្កដា នៅអាមេរិក ក្នុងតម្លៃ ៩២៦ដុល្លារ។ ចំណែក
គ្រឿងម៉ាស៊ីនរបស់ Radius គេនឹងអាចជ្រើសរើស ឈីប Core i5, Core i7, RAM 8 GB, អង្គចង
ចាំ 1 TB, Wifi ស្ដង់ដា AC, បច្ចេកវិទ្យាសម្លេង Harman Kardon រួមនឹងបច្ចេកវិទ្យាដែលអនុញ្ញាត
អ្នកប្រើប្រាស់ បញ្ចូលថ្មរបស់ឧបករណ៍ដទៃ សូម្បីតែពេលវាកំពុងស្ថិតក្នុងរបបដេក។



ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ engadget/ pcworld