CamNews

ថេបប្ល៊ែត 

Apple យកចំណេញយ៉ាងសម្បើមពី iPad Mini

តំលៃវត្ថុធាតុដើមក្នុងការផលិត iPad Mini ត្រូវបានបង្ហាញជាផ្លូវការ នេះពិតជាព័ត៌មាន
មួយ ដែលធ្វើឲ្យមិន
សប្បាយចិត្តចំពោះអ្នកដែលគាំទ្រ iDevice។

បើទោះបីជា Apple ត្រូវបានជ្រើសរើសជាផលិតផល(Tablet) ក្នុងការប្រកួតប្រជែងជាមួយផលិត
ផល Tablet ផ្សេងទៀតក្នុងទំហំ 7 inch ប៉ុន្តែ Apple កំពុងតែយកប្រាក់ចំណេញយ៉ាងច្រើនតាម
រយះ iPad Mini ថ្មីនេះ។

Apple កំពុងយកចំណេញយ៉ាងច្រើនតាមរយះ iPad Mini

តាមរយះការដោះរុះរើដែលធ្វើឡើងដោយ iFixit កាលពីពេលថ្មីៗនេះ ក្រុមអ្នកជំនាញបានធ្វើស្ថិតិ
ស្តីពីការចំណាយក្នុងការផលិត iPad Mini ក្នុងមួយគ្រឿង។ តំលៃចំណាយសរុប គួរឲ្យភ្ញាក់ផ្អើល
មួយដោយសារតែ iPad Mini ចំណាយប្រាក់តែ 188 USD ប៉ុណ្ណោះសំរាប់ឧបករណ៍ទាំងអស់នៅ
ក្នុង iPad Mini។ សព្វថ្ងៃ Apple កំពុងដាក់លក់ iPad Mini ក្នុងតំលៃ 329 USD ដូច្នេះមានន័យថា
Apple យកលុយដាក់ចូលក្នុងហោរប៉ៅបាន 141 USD ក្នុង iPad Mini មួយគ្រឿងៗ៕

 

ដោយ៖ សិលា
ប្រភព៖ K14


Tags: iPad mini Apple Tablet Hightech new Product