CamNews

ទូរស័ព្ទ 

iPhone 5 កំពុងត្រូវបានផលិត មានការផ្លាស់ប្តូរថ្មី

គេហទំព័រ DigiTimes ស្រង់ពាក្យពីប្រភពព័ត៌មានបច្ចេកវិទ្យានៅតៃវ៉ាន់បានឲ្យដឹងថា
ដៃគូ
ប្រតិបត្តិការ Pegatron ចាប់ផ្តើមដំណើរការផលិត iPhone 5 ក្នុងរោងចក្រមួយ
នៅសៀងហៃ
ប្រទេសចិន។

កាលពីសប្តាហ៍មុន គេហទំព័រ Wall Street Journal ក៏បាននិយាយថា iPhone 5 កំពុងចាប់ផ្តើម
ផលិតជាបណ្តើរៗហើយ។

ក្នុងលក្ខខណ្ឌផ្សេងទៀត គេហទំព័រ Reuter បានឲ្យដឹងថា Apple នឹងប្រើប្រាស់រន្ធ Connect តូច
ជាងមុននៅលើ iPhone 5។ កត្តានេះជួយឲ្យ Apple រចនារន្ធសំរាប់ដោតកាស និង Speaker នៅ
ផ្នែកខាងក្រោមនៃទូរស័ព្ទ ហើយទន្ទឹមនឹងនោះក៏មានបន្ថែមបរិមាណថាមពលថ្មផងដែរ។

រូបភាពច្នៃប្រឌិតរបស់ iPhone 5

តាមព័ត៌មានជាច្រើនថ្មីៗនេះបានឲ្យដឹងថា iPhone 5 នឹងបំពាក់រន្ធ Connect 19-cell ជំនួសឲ្យ
30-cell សព្ទថ្ងៃ។ ជាក់ស្តែង រឿងនេះបានធ្វើឲ្យបណ្តាឧបករណ៍ពីមុនៗមិនអាចដំណើរការជា
មួយ iPhone ថ្មីបានឡើយ លើកលែងតែ Apple ផ្គត់ផ្គង់ adapter support ជាមួយរន្ធ Connect
iPhone បច្ចុប្បន្ន។ ព័ត៌មានស្ទើរតែទាំងអស់សុទ្ធប៉ាន់ស្មានថា
iPhone 5 អាចនឹងបញ្ចេញលក់
នៅខែកញ្ញា រឺតុលាខាងមុខនេះ៕

ដោយ៖ សិលា
ប្រភព៖ k14


Tags: iPhone 5 apple smartphone hightech