CamNews

ទូរស័ព្ទ 

iPhone 6 រួមជាមួយ iPhone 6 Plus បំបែកឯកត្តកម្ម ស្តីពីបរិមាណកុម្មង់ទិញ

ប្រហែលជា iPhone ជំនាន់ថ្មីរបស់ Apple នឹងបន្តបំបែកឯកត្តកម្មថ្មីទៀតហើយ។ ក្នុងរយះពេលដ៏ខ្លី បន្ទាប់ពី Apple អនុញ្ញាតឲ្យអតិថិជនធ្វើការកុម្មង់ទិញមុន iPhone 6 រួមជាមួយ iPhone 6 Plus គហ ទំព័រពាក់ព័ន្ធជាច្រើនបានជាប់គាំង ក្នុងនោះអ្វីចង់និយាយបំផុតគឺ គេហទំព័រអនឡាញ Apple Store។

បន្ទាប់ពីការចាប់ផ្តើមកម្មវិធីកុម្មង់ទិញទំនិញ រយះពេល ៩០នាទីមក គេហទំព័ររបស់ Apple ក៏ដូចជា បណ្តាញមួយចំនួនទៀត នៅតែបន្តស្ថិតក្នុងស្ថានភាពជាប់គាំង (អ្នកចុចចូលច្រើនលើសលប់ ហួស កំណត់) ។ បើទោះជាដូច្នេះក្តី អតិថិជនមួយចំនួនក៏មានសំណាងនៅតែអាច ធ្វើការបញ្ជាកុម្មង់ទិញ បានស្មាតហ្វូននេះ ដោយជោគជ័យផងដែរ។

បច្ចុប្បន្ន iPhone 6 និង iPhone 6 Plus ប្រហែលជាត្រូវបានគេកុម្មង់ទិញជិតអស់ហើយ។ គេហទំព័រ របស់ Apple បានជូនដំណឹងថា iPhone 6 Plus នឹងត្រូវការពេលពី ៣ ទៅ ៤សប្តាហ៍ ដើម្បីធ្វើការផ្ញើ ទំនិញទៅដល់ដៃអតិថិជន ក្នុងនោះ iPhone 6 ត្រូវការពេលជិតមួយសប្តាហ៍ បន្ទាប់ពីថ្ងៃបង្ហាញវត្តមាន ដើម្បីមានផលិតផលគ្រប់គ្រាន់ ផ្ញើទៅដល់អតិថិជន។ ជាមួយនឹងលក្ខណៈសម្បត្តិខ្លាំងជាងមុន iPhone 6 Plus ប្រហែលជាកំពុងក្លាយជាជម្រើសដំបូងគេបំផុត សម្រាប់អ្នកគាំទ្រ iPhone ក៏ដូចជា Apple ។

ខាង Apple វិញ នៅមិនទាន់មានចម្លើយពាក់ព័ន្ធណាមួយ ឆ្លើយតបវិញនៅឡើយ។ ប៉ុន្តែបើតាមអ្នក ជំនាញវិភាគមួយចំនួន បានធ្វើការប៉ាន់ស្មានថា ដោយសារតែបរិមាណអ្នកទិញ ច្រើនហួសក្តីរំពឹងទុក ទើប Apple ជួបប្រទះនូវបញ្ហា ទាំងបញ្ហាគេហទំព័រ និងអ្នកជំនួយការប្រតិបត្តិករ៕

 

ប្រែសម្រួល៖ សិលា
ប្រភព៖ kenh14


Tags: iPhone 6 iPhone 6 Plus Smartphone Apple Hightech