CamNews

បច្ចេកវិទ្យា 

"iPhone 5" សន្យាថានឹងលក់ដាច់ ជាងគេបំផុតនៅលើផែនដី

iPhone 5 កំពុងក្លាយទៅជា"ស្មាតហ្វូន" ដែលទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង បើទោះ
ជា
មិនទាន់ចេញជារូបរាង។

អ្នកវិភាគ Gene Munster ទើបតែបង្ហាញពីការស្ទាបស្ទង់មតិពីអតិថិជន ៤០០នាក់ ឃើញថាមាន
៦៥% ចំនួនអ្នកដែលសួរចង់ទិញ iPhone, ប្រហែល ៥១% ចំនួនអ្នករង់ចាំ iPhone 5 និង ៩៤,២%
អ្នកដែលប្រើប្រាស់ iPhone មានគំរោងឡើងស៊េរីនៅពេល Apple មានស៊េរីថ្មី។

Gene Munster បានឲ្យដឹងថា តាមទិន្នន័យខាងលើអាចមានដល់ ៨០លានគ្រឿងនៃ iPhone 5 ដែលត្រូវបានគេរៀបចំជាស្រេចក្នុងការកុម្មង់ទិញ។ "ពួកខ្ញុំជឿថានឹងមានប្រហែល ៥០%នៃចំនួន
iPhone 5 ដែលត្រូវបានអ្នកប្រើប្រាស់កុម្មង់ទិញ", ក្រុមអ្នកស្រាវជ្រាវសន្និដ្ឋាន។

iPhone 5 នឹងលក់ដាច់បំផុតនៅលើផែនដី (រូបសិប្បនិម្មិត)

តាមវិធីប្រៀបធៀប Gene Munster បានវាយតំលៃថា Apple អាចធ្វើការចែកចាយអស់ ១២៥លាន
គ្រឿង iPhone ក្នុងឆ្នាំហិរញ្ញវត្ថុ ២០១២(គិតពីខែតុលា ឆ្នាំ២០១១ ដល់ខែតុលា​ ឆ្នាំ២០១២) ដោយ
គិតគ្រប់ស៊េរីទាំងអស់ មិនមែនគិតតែ iPhone 5 និង iPhone 4S ទេ។
 
Munster ក៏បានធ្វើការប៉ាន់ស្មានថា ជំនួញផលិតផលទំនើប iPhone 5 នឹងជួយ Apple បង្កើនទីផ្សារ
ភាគហ៊ុនស្មាតហ្វូនទូទាំងពិភពលោកប្រហែល ៣០% ដល់ឆ្នាំ២០១៥ ច្រើនជាងកំរិតមធ្យមបច្ចុប្បន្ន
២០%៕
ដោយ៖ សិលា
ប្រភព៖ k14

Tags: iPhone 5 apple smartphone hightech