CamNews

ទូរស័ព្ទ 

iPhone ស៊េរីថ្មី ដែល​នឹង​ចេញ​លក់ នៅ​ខែ​ក្រោយ​នេះ មាន​ពណ៌មាស

ព័ត៌មានជាច្រើនបានចុះផ្សាយពី iPhone ស៊េរីថ្មី ដោយខ្លះថា iPhone ជំនាន់ថ្មីឈ្មោះ iPhone 5S
ហើយកាលពីចុងសប្ដាហ៍ មុនលេចឮថាជា iPhone 5G ទៅវិញ។

ដោយឡែកនៅថ្ងៃនេះ សារព័ត៌មានជប៉ុន Mac Otakara បានចុះផ្សាយថា iPhone ជំនាន់ថ្មី ឈ្មោះ
iPhone 5S ហើយ iPhone តម្លៃទាបឈ្មោះ iPhone 5C និងចំណុច ពិសេសមួយទៀត ដែលមិន
ទាន់មាន សារព័ត៌មានណា ចុះផ្សាយនោះគឺថា iPhone ស៊េរីថ្មីនេះមានពណ៌មាស ។

ប្រភពខាងលើបានបញ្ជាក់ថា iPhone ជំនាន់ថ្មីបានបន្ថែម ពណ៌មាសមួយទៀត ដោយកាលពីមុន
មានតែពណ៌ស និងខ្មៅ ។

គួរបញ្ជាក់ផងដែរថា មុននេះ មានព័ត៌មានថា ក្រុមហ៊ុន Apple នឹងធ្វើការបង្ហាញ iPhone ជំនាន់ថ្មី
នៅថ្ងៃទី១០ខែកញ្ញា ខាងមុខ ប៉ុន្តែនេះគ្រាន់តែជា ព័ត៌មានចចាមអារ៉ាមប៉ុណ្ណោះ ព្រោះថា Apple
មិនទាន់ប្រកាសជា ផ្លូវការនោះទេ៕


ទស្សនាព័ត៌មានបច្ចេកវិទ្យា គួរឲ្យចាប់អារម្មណ៍ជាច្រើនទៀត សូមចុចត្រង់នេះ !!!


ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: iPhone new series gold color smartphone apple hightech